ភ្លៀងធ្លាក់ខ្លាំង បានធ្វេីឲ្យស្ថានភាពផ្លូវក្រោមដី ស្ពានអាកាសចោមចៅ លិចទឹក និងមានការកកស្ទះចរាចរណ៍ នាល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ

ភ្នំពេញ ៖ មួយរយៈពេលពីរទៅបីថ្ងៃនេះ អាកាសធាតុនៃភ្លៀងធ្លាក់ក្នុងរាជធានីភ្នំពេញ ឬបណ្ដាលខេត្ត បានបង្កឲ្យទឹកដក់និងជំនន់ទឹកភ្លៀងលិចលំនៅដ្ឋាន ផ្លូវជាតិ ឬទីទំនាបដែលងាយនិងជន់លិច ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១ កញ្ញា ២០២១នេះ ក៏មានភ្លៀងធ្លាក់ខ្លាំងក្នុងរាជធានីនាតំបន់មួយចំនួន និងបានធ្វេីឲ្យផ្លូវក្រោមស្ពានអាកាសរង្វង់មូលចោមចៅបានលិច បង្កការកក់ស្ទះចរចារណ៍ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។

  ដូច្នេះហេីយ  សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន  និងអធ្យាស្រ័យចំពោះទីកន្លែងវាលទំនាប  ឬកន្លែងកំពុងអភិវឌ្ឍ ផង  ព្រោះមានកន្លែងខ្លះត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀងដែលកំពុងវាយប្រហារនាពេលបច្ចុប្បន្ន  ។ 

 សូមជម្រាបជូនថា, បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ម្សិលមិញស្ដីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់ឲ្យដឹងថា, ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់, នៅភូមិសាស្ត្រមួយចំនួនក្នុងតំបន់ខ្លះ មានជំនន់ទឹកភ្លៀងកើតឡើង ៕ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner