ប្រព័ន្ធគ្រប់គ្រង សាលារៀន តាមបែបឌីជីថល មាន សារៈសំខាន់ណាស់ក្នុង ការផ្លាស់ប្ដូរប្រព័ន្ធអប់រំតាមបែប ឌីជីថល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងងអប់រំយុវជន និងកីឡាបានថ្លែងថា កិច្ចសហការ រវាង ក្រុមហ៊ុន ផុស្ការ ឌីជីថល ជាមួយ នឹង ក្រសួង អប់រំ នេះ គឺ មិនមែន ជា  លើក ទី  ១  ទេ គឺ បាន សហការ គ្នា តាំងពី ឆ្នាំ  ២០១៨  មក ហើយក៏ កំពុង បន្ត កិច្ចសហការ គ្នា ក្នុង  ពេល មាន ការរីករាលដាល ជំងឺ  កូវីដ  ១៩ នេះ ផងដែរ ក្នុង ការដាក់ ឱ្យ ប្រើ នូវ ឯកសារ ឌីជីថល ជាច្រើន ដើម្បី អាចឱ្យ សិស្ស រៀន តាម អនឡាញ ។

   ឯកឧត្តមបានប្រសាសន៏យ៉ាងនេះក្នុងពិធីចុះ អនុស្សរណៈ យៅកយល់គ្នារវាង វិទ្យាស្ថាន ជាតិ អប់រំជាមួយ ក្រុមហ៊ុន ផុស្ការ ឌីជីថល  ឯ.ក កាលពីចុងខែសីហា ឆ្នាំ២០២១  ក្នុងឱកាសនោះក៍មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ផុស្ការ ឌីជីថល  ឯ.ក (Poscar Digital) រួម នឹង មន្ដ្រី មកពី ក្រសួង អប់រំ និង ក្រុមការងារ ក្រុមហ៊ុន សរុប ប្រមាណ ១៤១  នាក់ ទៀត តាម ប្រព័ន្ធ វីដេអូ អនឡាញ ។   ហើយឯកឧត្តម ក៍បសនប្រកាដដាក់ឱ្យ ប្រើ ប្រព័ន្ធ  សាលារៀន ឌីជីថល វីគីស្គូល «Wiki School»  ដើម្បី លើកកម្ពស់ ការដឹកនាំ ការគ្រប់គ្រង និង អភិបាលកិច្ច ល្អ និង ជួយ ដល់ ការរៀន និង ការបង្រៀន តាមបែប ឌីជីថល ។

      ឯកឧត្តមបន្តថា ៖ « ការដាក់ ឱ្យ ប្រើប្រាស់ ប្រព័ន្ធ គ្រប់គ្រង សាលា ឌីជីថល នេះ  គឺ ជួយ ពង្រឹង មិន ត្រឹមតែ ការសិក្សា របស់ សិស្ស ទេ ប៉ុន្ដែ ក៏ ជួយ ពង្រឹង នូវ ការគ្រប់គ្រង សាលារៀន ធ្វើឱ្យ គ្រឹះស្ថានសិក្សា មាន គណនេយ្យភាព ចំពោះ សិស្ស និង មាតាបិតា  សិស្ស ធ្វើឱ្យ គ្រូ មាន គណនេយ្យភាព ចំពោះ គណៈ គ្រប់គ្រង ផងដែរ » ។

     ឯកឧត្តម ហង់ ជួនណារ៉ុណ បានគូសបញ្ជាក់ថា « ប្រព័ន្ធ គ្រប់គ្រង  សាលារៀន តាមបែប ឌីជីថល  នេះ មាន សារៈសំខាន់ ណាស់  ក្នុង ការផ្លាស់ប្ដូរ ប្រព័ន្ធ អប់រំ តាមបែប ឌីជីថល ។  គ្រូ អាច ប្រើ ប្រព័ន្ធ នេះ ដើម្បី បង្រៀន ពី ចម្ងាយ  ក្នុងពេល បិទ សាលា ដោយ ប្រើ  នូវ កម្មវិធី Zoom ឬ Google Switch ហើយ គណៈ គ្រប់គ្រង មាន លទ្ធភាព ត្រួតពិនិត្យ ការបង្រៀន របស់ គ្រូ » ។ 

          ឯកឧត្តមបានបន្តទៀតថា៖ កន្លងទៅ ក៏មាន ក្រុមហ៊ុន ឯកជន មួយចំនួន ទៀត  បានដាក់ អនុវត្ដ ប្រព័ន្ធគ្រប់គ្រង សាលារៀន តាមបែប ឌីជីថល  និង អេហ្វ  (Apps) សម្រាប់ ជួយ ដល់ ការគ្រប់គ្រង សាលារៀន ការរៀន   និង ការបង្រៀន របស់ ក្រសួង អប់រំ ផងដែរ ។ ក្នុងនោះ មាន គ្រឹះស្ថាន សិក្សា សាលា ជំនាន់ ថ្មី ដូចជា វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យ ទួលទំពូង និង គ្រឹះស្ថាន សិក្សា ឯកជន មួយចំនួន  ទៀត ក៏បាន ចាប់ផ្ដើម ប្រើប្រាស់  ប្រព័ន្ធ នេះដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner