ម្ពុជាមាតុភូមិយើង ០២.កញ្ញា.២០២១
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០២.កញ្ញា.២០២១
TG ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន រហូតដល់ថ្ងៃទី០៧ ខែកញ្ញា តំបន់ខ្លះអាចមានជំនន់ទឹកភ្លៀង, ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕ ឃ្លីប(សារ៉ាន ទីងី)
LD7 ភ្លៀងធ្លាក់១មេធំ កាលពីយប់មិញ បង្ករអោយមានជំនន់ទឹកភ្លៀង ជនលិចផ្លូវ, ស្ពាន នៅច្រកព្រំដែនតំបន់ម៉ាឡៃ អូរព្រំដែន កម្ពុជា -ថៃ៕អាន(អត្ថបទឃិន គន្ធា+រូបភាពសេឌី)
LD6 យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ គិតត្រឹមថ្ងៃទី០១ ខែកញ្ញានេះ ក្រុមគ្រូពេទ្យ ចាក់បានចំនួន ១,៥៧៣,១៣១នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១០,៨៩៤,៧៩៥នាក់៕ ចប់..អាន(អត្ថបទលីដា+រូបភាពទីងី)
LD3 ក្រសួងសុខាភិបាល អនុញ្ញាតឱ្យសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល៕ អាន(អត្ថបទលីដា+រូបភាពទីងី)
LD ឯ.ឧ ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងថា ការចង់បំបែក បំបាក់គណបក្សប្រជាជនកម្ពុជា របស់ក្រុមប្រឆាំងក្រៅច្បាប់ គឺមិនអាចទៅរួចទេ៕ ឃ្លីប+អាន(អត្ថបទលីដា+រូបភាពទីងី)
LD2 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា បានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលនឹងរួមចំណែកជំរុញការ អភិវឌ្ឍរបស់កម្ពុជាកាន់តែខ្លាំងនាពេលខាងមុខ ៕ អាន(អត្ថបទលីដា+រូបភាពសេឌី)
TG1 ក្រសួងការងារ ជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៦៨ ជូនកម្មករនិយោជិត ជាង៦ពាន់នាក់ ដែលព្យួរការងារ ៕.អាន(អត្ថបទ រូបភាព សារ៉ាន ទីងី)
LD1 កម្ពុជាចូលរួមជាមួយបណ្តាប្រទេសជុំវិញពិភពលោក ពិភាក្សាលើសេចក្ដីព្រាងច្បាប់ថ្មីមួយ ស្តីពីការប្រើប្រាស់យានយន្តស្វ័យប្រវត្តិ ៕ អាន(អត្ថបទលីដា+រូបភាពទីងី)
LD5 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៤០លានដុល្លារអាមេរិក កើនឡើង៦.៣% បើប្រៀបធៀបនឹងឆ្នាំ២០២០ មានប្រមាណ៣៧លាន ដុល្លារអាមេរិក នៅឆមាសទី១ ៕ អាន(អត្ថបទលីដា+រូបភាពសេឌី)
D9 អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យមន្ទីរសុខាភិបាល ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់លោកគ្រូ-អ្នកគ្រូ និងកុមារ១២ឆ្នាំ-១៧ឆ្នាំ ដើម្បីឲ្យកូនៗក្មួយៗ និងចៅៗ ឆាប់បានចូលរៀនឡើងវិញ៕អាន (ដោយ៖អ៊ុក សំអាន)
LD4 អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មានជនសង្ស័យ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា៕ អាន(អត្ថបទលីដា+រូបភាពសេឌី)
ព័ត៌មានអន្តរជាតិពេលព្រឹក
១- លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខបន្ថែម៦០លានដុល្លារដល់អ៊យក្រែន ៕..អានផ្ទាល់..(ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា)
២- ប្រមុខការពារជាតិអាមេរិកហៅប្រតិបត្តិការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថានថា ជា “វីរភាព” និងជា “ប្រវត្តិសាស្រ្ត” ៕..អានផ្ទាល់..(ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា)
៣- លោក អាខាន់ហ្សាដា នឹងក្លាយជាមេដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ខណៈការចរចាឈាន ចូលដល់ទីបញ្ចប់ ៕..អានផ្ទាល់..(ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា)
៤- ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនកញ្ចប់ថវិកា៤៩ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២ ៕..អានផ្ទាល់..(ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា)