សូលទីឡូអង្គរ រកបាន៣ពិន្ទុជាលើកដំបូង ក្រោយយកឈ្នះនគរបាលជាតិ
ក្រុមសូលទីឡូអង្គរ រកបាន៣ពិន្ទុជាលើកដំបូងពីក្រុមនគរបាលជាតិ ក្នុងលទ្ធផល ៣ទល់២ ល្ងាចម្សិលមិញ សប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជា រដូវកាល ២០២១ ។
នៅក្នុងការប្រកួតវគ្គទី១ ក្រុមសូលទីឡូអង្គរ បានបើកការនាំមុខលើគូប្រជែង ២ទល់០ ដោយរកបានដោយកីឡាករ រ័ត្ន សំណាង នៅនាទី២៥ និងដោយកីឡាករ លី ឌុក នៅនាទី៤៥បូក៣។
ចូលដល់វគ្គទី២ ក្រុមនគរបាលជាតិ ធ្វើសម្រេចបាន២គ្រាប់តាមស្មើវិញ ដោយកីឡាករ OTANI SOMA នៅនាទី៧២ និងដោយកីឡាករ អុល រ៉ាវី នៅនាទី៧៥។ នៅក្នុងម៉ោងបន្ថែម ៩០បូក១ រ័ត្នសំណាងដដែល ធ្វើសម្រេចបាន១គ្រាប់បន្ថែម ។
ជាមួយនឹងជ័យជម្នះដំបូងនេះ បានធ្វើឲ្យ សូលទីឡូអង្គរ រំដោះខ្លួនចេញពីបាតតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់១០ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៨ មាន៤ពិន្ទុ ខណៈ៨ប្រកួតរបស់ នគរបាលជាតិ ស្មើ២ និងចាញ់៦ មាន២ពិន្ទុ ធ្លាក់ទៅបាតតារាងវិញ។ លីគកំពូលកម្ពុជានេះនៅសល់១៦ប្រកួតនឹងត្រូវបញ្ចប់ជើងទី១ នាថ្ងៃទី១៥ ខែកញ្ញា ៕
