ការទទួលបានវ៉ាក់សាំង របស់បងប្អូន និងក្រុមគ្រួសារ ព្រមទាំងការរក្សាប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ បានបង្ហាញ ពីការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ៖ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ា នី តំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ និង ជា ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា នៅក្នុងពិធីជួប សំណេះសំណាល សាកសួរ សុខទុក្ខ កងរាជអាវុធហត្ថ នៃ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ នាព្រឹក ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ នេះ ។

ឯកឧត្តមបាន បញ្ជាក់ថា៖ “ ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នា កំពុង ជួប ការលំបាក ដោយសារ វិបត្តិធំងឺកូវីដ ១៩ ប៉ុន្តែ យើង ពិតជា មានភ័ព្វ សំណាង ដោយ យើងទាំងអស់គ្នា ទទួលបាន នូវ ការការពារ និង ភាពកក់ក្តៅ ពី រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ ប្រកបដោយ ភាពឈ្លាសវៃ របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃពហរះរាជានាចក្រកម្ណុជា។

ឯកឧត្តមបម្តថា៖ឯកឧត្តមពិត ជាមាន សេចក្តីសោមនស្ស រីករាយ ដោយមាន ឱកាស មកជួប សំណេះសំណាល នឹងសាកសួរសុខទុក្ខកងកម្លាំង ដោយផ្ទាល់ និង បាននាំមកនូវ អំណោយឧបត្ថម្ភ មួយចំនួន ដើម្បី រួមចំណែក សម្រាល នៅការលំបាកខ្លះ ខាតរបស់អង្គភាព ក៏ដូចជា បងប្អូន ផ្ទាល់ ។

កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ ទាំងអស់ បាន និង កំពុង ចូលរួមចំណែក យ៉ាងសកម្ម ក្នុងការ រក្សា ការពារ សន្តិភាព សន្តិសុខ និង សុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ មិន ថា ក្នុងដំណាក់កាល ណា ទេ គឺ អុំ ពូ មីង និង បងៗ បានធ្វើ ការលះបង់ ខ្ពស់ ណាស់ ក្នុងការ បំពេញបេសកកម្ម ដ៏ លំបាក និង មាន គ្រោះថ្នាក់ នានា សំដៅ ធ្វើយ៉ាងណា សម្រេច បានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ រៀបរយ ក្នុងសង្គម ជាពិសេស ក្នុងដំណាក់កាល នៃការឆ្លងរីករាលរាលដាល នៃ ជំងឺ កូ វីដ ១៩។ ចំណែកកងរាជអាវុធហត្ថ វិញ រឹតតែ ខិតខំ បំពេញភារកិច្ច ចំពោះមុខ ដោយ មិនបាន គិតពីហានិភ័យ នៃ ជំងឺឆ្លង ជា ឧបសគ្គ ឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner