៣ កញ្ញា ២០២១
១. កម្ពុជាប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង ៦៤លានតោន នៅក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងសំណល់ នៅត្រឹមឆ្នាំ២០៣០ – ថ្មីៗ
២. ៧ខែ ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានតម្លៃជាង ៦ពាន់លានដុល្លារ កើន ១០៦% ក្នុងនោះទំនិញវៀតណាមនាំមកកម្ពុជាមានតម្លៃ ២,៧ពាន់លានដុល្លារ កើន ១៨,៣% ខណៈទំនិញកម្ពុជានាំទៅវៀតណាមមានតម្លៃ ៣,២ពាន់លានដុល្លារ កើន ៤៥២% – ភ្នំពេញបុស្តិ៍
៣. គណៈកម្មាធិការជាតិ CAMSOC ថា ក្រុមកីឡាករជម្រើសជាតិទោចក្រយានកម្ពុជា (ផ្នែកកង់គួក) ៣រូប នឹងត្រឡប់មកមាតុភូមិវិញថ្ងៃទី៦ កញ្ញា ក្រោយបញ្ចប់ការបោះជុំរុំហ្វឹកហាត់ដោយជោគជ័យរយៈពេល ៣ខែ នៅបារាំង – Swift News
៤. នាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide នឹងមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ឡើយ ក្រោយកាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ – AP
៥. ប្រជាជនថៃរាប់ពាន់នាក់ ជួបជុំក្នុងទីក្រុងបាងកកនៅថ្ងៃទី២ កញ្ញា អំពាវនាវឱ្យនាយករដ្ឋមន្រ្តី Prayuth Chan-Ocha លាលែងពីតំណែង ខណៈលោកក៏ជាប់ឈ្មោះក្នុងបញ្ជីមេដឹកនាំ ដែលប្រឈមមុខការបោះឆ្នោតដកសេចក្ដីទុកចិត្ត – Bangkok Post
