កម្ពុជាបានទទួលបានកំណើនអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ មាន ៩៤,២៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជាបានទទួលបានកំណើនអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៤,២៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងធៀបជាមួយប្រជាជនសរុប ១៦ លាននាក់ កំណើនការចាក់វ៉ាក់សាំងស្មើ ៦៩.០៣ % ។ ដោយឡែកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨២,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។






