សមត្ថកិច្ចខណ្ឌឬស្សីកែវ បង្ក្រាបករណីបើកលេងល្បែងសុីសងខុសច្បាប់ ឃាត់ខ្លួនអ្នកលេងល្បែងសរុប១៣នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីបើកលេងល្បែងសុីសងខុសច្បាប់(លេងបៀរ) នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង ១០នាទី នៅចំនុចដីឡូគ្មានលេខ ផ្លូវបេតុងក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណះអភិបាលខណ្ឌឬស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីអ្នកលេងល្បែងសុីសងសារុប១៣នាក់ប្រុស៨នាក់រួមមាន៖
១/ឈ្មោះជា សុគុនភេទស្រីអាយុ៤២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិ+ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ (អ្នកលេង)។
២/ឈ្មោះមួន បុំភេទប្រុសអាយុ៣៨ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិលូសង្កាតស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិត (អ្នកលេង)។
៣/ឈ្មោះឡៃ បុលភេទប្រុសអាយុ៤០ឆ្នាំមុខរបរកម្មករស្នាក់នៅផ្ទះជួលភូមិ៩សង្កាត់ទឹកល្អក៣ខណ្ឌទួលគោក(គ្មានសារធាតុញៀន)អវិជ្ជមានកូវិត(អ្នកលេង)។
៤/ឈ្មោះផុន សុធីភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកម្មករផ្ទះគ្មានលេខផ្លូវបេតុងភូមិ៩សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
៥/ឈ្មោះអុីវ ជាបភេទប្រុសអាយុ៥៦ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូបេតុងភូមិទំនប់សង្កាត់សែនសុខខណ្ឌសែនសុខ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
៦/ឈ្មោះឃិត ឌីណាភេទប្រុសអាយុ២៤ឆ្នាំមុខរបរជាងដែកស្នាក់នៅក្នុងឃ្លាំងគ្មានលេខភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
៧/ឈ្មោះលី ហុងភេទស្រីអាយុ៥២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងក្រុម៧ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្នាសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
៨/ឈ្មោះវ៉ា ពិសាលភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងដែកស្នាក់នៅក្នុងឃ្លាំងគ្មានលេខផ្លូវបេតុងភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
៩/ឈ្មោះគឹម ឈានភេទប្រុសអាយុ៤០ឆ្នាំមុខរបរលក់ត្រីស្នាក់នៅភូមិអញ្ជេងឃុំពុកឬស្សីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
១០/ឈ្មោះហង្ស ហីភេទប្រុសអាយុ៤២ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ១០៤ភូមិព្រៃសសងកាត់ព្រៃសខណ្ឌដង្កោ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
១១/ឈ្មោះហាក់ នាងតូចភេទស្រីអាយុ៥៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងក្រុម៤ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
១២/ដុង ចន្តាភេទស្រីអាយុ៥៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិរការកោងស្រុកខ្សាច់កណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។
១៣/ឈ្មោះអ៊ូ ចុងភេទប្រុសអាយុ៣០ឆ្នាំមុខរបរអ្នកបើកបរស្នាក់នៅភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។ ដកហូតវត្ថុតាងមាន÷ បៀរ១កេះមាន១២សុងសារុប១៤៤ហូ, ភួយក្រាល១, ធុងសំរាប់យកតុង១។

បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌ បានកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី ៕ ដោយ ប៊ុនធី និងវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner