ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចយកម៉ូតូសណ្ដោងរុឺម៉ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២១ ករណីលួចយកម៉ូតូសណ្តោងរ៉ីម៉ក នៅចំណុចមុខឃ្លាំងស្តុកសម្ភារៈអគ្គីសនី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ាន់ រៀម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្ម ភាពលួចយកម៉ូតូ០១គ្រឿងម៉ាក DAELIMPITIPLUS ពណ៌ក្រហម ផលិតឆ្នំា២០១១ ពាក់ស្លាកលេខ ភ្នំពេញ១GX-9875 របស់ជនរងគ្រោះឈ្មោះ ជា ស៊ីវណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងដឹកគ្រឿងអគ្គីសនី ស្នាក់នៅផ្ទះលេខ២៦ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាក DAELIMPITIPLUS ពណ៌ក្រហម ផលិតឆ្នំា២០១១ ពាក់ស្លាកលេខ ភ្នំពេញ1GX-9875 ប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
