មន្ទីរសាធារណការខេត្តបាត់ដំបង បានយកគ្រឿងចក្រដើម្បីធ្វើការស្តារប្រព័ន្ធប្រឡាយបង្ហូរនិងរដោះទឹកភ្លៀង ក្រោយពីមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ ប៉ុន្មានថ្ងៃនេះ

         ដើម្បីបញ្ចៀសពីបញ្ហាប្រឈមនានា ក្នុងការលិចលង់និងស្ទះប្រព័ន្ធប្រឡាយបង្ហូររំដោះទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ដែលប៉ុន្មានថ្ងៃនេះ នៅទីប្រជុំជនក្នុងខេត្ត បានទទួលរងនូវភ្លៀងជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យប្រព័ន្ធលូបង្ហូរទឹកមួយចំនួនតាមដងផ្លូវនានា តាមបណ្តាសង្កាត់ក្នុងក្រុងបាត់ដំបង អាចទទួលរងនូវផលប៉ះពាល់ ពីការលិចលង់ ដោយសារតែការស្ទះលូ ឬតាមដងប្រឡាយអូរមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់អូរចារ និងសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ជាដើម។

      នេះបើតាមការគូសបញ្ជាក់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២១ក្នុងខណៈពេលដែលលោកបានចុះទៅពិនិត្យមើលពីការស្តារប្រឡាយមួយចំនួនក្នុងសង្កាត់ទាំង២ខាងលើនេះ ចាប់ផ្តើមពីការកាយប្រឡាយលូបង្ហូរទឹកស្អុយនិងបារកំប្លោកចេញពីក្នុងប្រឡាយដែលស្ថិតចាប់ពីចំណុចផ្លូវជាតិលេខ៥ រ៉បតាមផ្លូវបេតុងចូលវត្តទួលដូនប៉ុក ក្នុងសង្កាត់អូចារ រហូតទៅដល់ប្រឡាយរំដោះទឹកដើម្បីបញ្ចៀសពីការជន់លិចដោយទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង រហូតទៅដល់ទួលក្រៃព័ន្ធ ក្នុងភូមិសាស្ត្រសង្កាត់ចម្ការសំរោង នៃក្រុងបាត់ដំបង។

         លោក ព្រួញ រិទ្ធថា បានធ្លោយប្រាប់ឲ្យដឹងថា៖ដោយមានការយកចិត្តទុកដាក់និងការណែនាំពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ក្នុងនោះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនជំរុញឲ្យមន្ទីរជំនាញក៏ដូចរូបលោកផ្ទាល់ ចុះពិនិត្យមើលពីស្ថានភាពប្រព័ន្ធលូនិងប្រឡាយតូចធំសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធក្នុងការរំដោះទឹកភ្លៀងនិងដើម្បីបញ្ចៀសពីការជន់លិចដក់ទឹកក្នុងក្រុង ដោយសារតែការស្ទះលូឬប្រឡាយ ដែលបិទភ្ជិតមិនអាចឲ្យទឹកហូរតាមប្រឡាយដងអូរហូរចេញបាន។ ហើយចំណុចទាំងនេះដែលតម្រូវឲ្យមន្ទីរត្រូវមានវិធានការជាមុន និងដើម្បីចៀសវាងមានបញ្ហាកើតឡើងទើបចុះស្តារប្រឡាយនិងប្រព័ន្ធលូបង្ហូរទឹកទាំងនោះ។

        លោកប្រធានមន្ទីរ ក៏បានគូសបញ្ជាក់ដោយបានសង្កត់ធ្ងន់បន្ថែមទៀតថា៖ កន្លងមនេះ ប្រព័ន្ធប្រឡាយទាំងនេះមានការស្ទះដោយសារតែកំប្លោកដុះនៅក្នុងប្រឡាយបង្កឲ្យគោករាក់ស្ទះទឹកហូរមិនបាន បង្កឲ្យមានការលិចលង់ ដោយសារតែជំនន់ទឹកភ្លៀងកើតមានឡើង ធ្វើឲ្ទីក្រុងលិចលង់ ដោយសារតែស្ទះប្រព័ន្ធប្រឡាយនិងលូនៅទីនេះ។ ទើបយកគ្រឿងចក្រមកកាយប្រឡាយនិងស្តារកំប្លាកពីប្រឡាយទាំងនេះផងដែរ ដើម្បីបើកមុខទឹកឲ្យហូរស្រួល ចៀសវាងស្ទះមុខទឹកហូរចេញមិនបានលឿន។ លោកក៏បានបញ្ជាក់ផងដែរថា៖ នេះជាថ្ងៃទី២ ហើយ ដែលមន្ទឺរបានយកគ្រឿងចក្រ ចុះធ្វើកាយនិងស្តារប្រឡាយទាំងនេះ។  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner