ឯកឧត្តម វេង សាខុន បានអញ្ជើញចុះពិនិត្យអាគារស្នាក់ការគណ បក្សប្រជាជនកម្ពុជាឃុំរអាង
នៅសៀលថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អមដំណើរជាមួយដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបានព្រៃឈើ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរអាងបានអញ្ជើញចុះពិនិត្យ អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ រអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែលបានសាងសង់រួចរាល់ជាស្ថាពរហើយគ្រោងបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្ស ប្រជាជនកម្ពុជាសម្រាប់ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយឡែកគឺ ឃុំរអាង។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានក្រុមការងារ អនុប្រធាន និងសមាជិកគ្រប់រូប រួមទាំងអាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋដែលបានរួបរួមសាមគ្គីគ្នា ចូលរួមឧបត្ថម្ភថវិកា កំលាំងពលកម្មគ្រប់បែបយ៉ាងដែលបានធ្វើឲ្យការកសាងអាគារស្នាក់ការគណបក្សនេះឡើងទទួលបានជោគជ័យ និងបានយ៉ាងល្អប្រណិត ទុកប្រើប្រាស់ជាប្រយោជន៍សម្រាប់គណបក្សប្រជាជនកម្ពុជា និងសង្គមនាពេលអនាគត៕




