ខេត្តព្រះសីហនុ គ្រោងបើកដំណើរការសាលារៀនឡើងវិញនៅតំបន់ដែលមានហានិភ័យទាប បន្ទាប់ពីស្ថានភាពកូវីដបានថមថយ និងគ្រប់គ្រងបាន

អត្ថបទដោយ៖
ធី ដា

ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ លោកស្រូ អ៊ុច សោភា កាលពីរសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២១ បានអោយដឹងថាបន្ទាប់ពីមានការណែនាំរបស់ក្រសួងអប់រំនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រុមការងារមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានចុះសិក្សាវាយតម្លៃអំពីស្ថានភាពជាក់ស្តែងនៅតាមភូមិសិក្សាទាំងអស់ក្នុងខេត្តរួចរាល់អស់ហើយដើម្បីពិនិត្យលទ្ធភាពដំណើរការសាលារៀនឡើងវិញក្នងបរិបទនេះ។ពេលនេះបានដាក់ប្រជុំពិភាក្សាជាមួយអភិបាលក្រុង/ស្រុកនិងថ្នាក់ដឹកនាំខេត្តដើម្បីពិនិត្យសម្រេច។

លោកស្រី ប្រធានមន្ទីរអប់រំខេត្ត បានបញ្ជាក់បន្ថែមថានៅខេត្តព្រះសីហនុ មានសាលារៀនកម្រិតវិទ្យាល័យចំនួន០៩ អនុវិទ្យាល័យមានចំនួន១៨ សាលាបឋមសិក្សាមានចំនួន៧២ សាលាមត្តេយ្យ ១សាលា មត្តេយ្យសហគមន៍៥៤កន្លែងនិងសាលាឯកជន ២៨សាលា។ នៅដើមឆ្នាំសិក្សា២០២០-២០២១ មានសិស្សចំនួន ៤៩៩០៩នាក់ ស្រី ២៣៨៨៣ នាក់បានសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិក ៣៥២៤៧នាក់ស្រី ១៧៧៦៦ ស្មើនឹងចំនួន៧០.៦២% ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner