កម្លាំងចម្រុះខណ្ឌច្បារអំពៅដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ឃាត់បានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន
ភ្នំពេញ ៖ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រី សេង សូនី អធិការរងខណ្ឌ លោក ហែម វុត្ថា មេបញ្ជាការរងកងរាជអាវុធ ហត្ថខណ្ឌ និងកម្លាំងសរុប( ៤២នាក់ ) បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិ ស្រវឹងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាលទ្ធិផល ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូតៃកុងឡាន ស្នាក់នៅ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពីបទ ÷ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ ដោយដកហូតបានវត្ថុតាងមាន ÷
_ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់តូច។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

