សហរដ្ឋអាមេរិកព្រមានពីសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំផ្ទុះឡើងនៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកម្នាក់ព្រមានថា សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំមួយអាចនឹងផ្ទុះឡើងនៅអាហ្វហ្គានីស្ថាន ដែលនេះគឺជាឱកាសឱ្យក្រុមភេរវករពង្រីកឥទ្ធិពលឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ ម៉ាក មីល្លេយ (Mark Milley) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍មុននេះថា វាអាចទៅរួចដែលថា សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំនឹងផ្ទុះឡើងនៅអាហ្វហ្គានីស្ថាន ហើយវានឹងក្លាយជាឱកាសឱ្យក្រុមភេរវករដូចជាអាល់កៃដា ឬក៏ ISIS ពង្រីកឥទ្ធិពលឡើងវិញ។

បន្ថែមលើនេះ លោក ម៉ាក មីល្លេយ កាលពីសប្ដាហ៍មុនក៏ធ្លាប់បានលើកឡើងដែរថា សហរដ្ឋអាមេរិកអាចនឹងសហការជាមួយក្រុមតាលីបង់លើបញ្ហាមួយចំនួនតូច ក្នុងនោះជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមឥស្លាម ISIS ៕ ប្រភព៖​ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner