ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសចិន លោក Jan Hecker ដែលទើបចូលកាន់តំណែងបានត្រឹមពីរសប្តាហ៍បានទទួលមរណភាព

អត្ថបទដោយ៖
AMS OneMinute

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសចិន លោក Jan Hecker ដែលទើបចូលកាន់តំណែងបានត្រឹមពីរសប្តាហ៍បានទទួលមរណភាព។ នេះបើតាម Reuters នៅថ្ងៃទី០៦ កញ្ញា ២០២១។

លោក Hecker ដែលមានអាយុ៥៤ឆ្នាំ ធ្លាប់បម្រើតួនាទីជាទីប្រឹក្សានយោបាយការបរទេសរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មុនពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិន កាលពីថ្ងៃទី២៤ សីហា ២០២១។

ជុំវិញដំណឹងមរណភាពនេះ ក្រសួងការបរទេសអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍សម្តែងការចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅ តែមិនបានបញ្ជាក់ពីមូលហេតុនៃមរណភាពរបស់លោក Hecker ទេ។

បើតាមការអះអាងរបស់ភ្ញៀវដែលចូលរួមក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយលោក Hecker នៅឯគេហដ្ឋានក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ គឺរូបលោកមើលទៅមានទឹកមុខសប្បាយរីករាយ និងមិនដូចជាឈឺថ្កាត់អ្វីនោះឡើយ។

ប្រភព៖ Reuters, បកប្រែដោយ FN

ads banner