ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឬស្សីកែវចាប់ដាក់ខ្នោះ

ភ្នំពេញ  ៖  កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ច្រាំងចំរេះ១  នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ  បានធ្វេីការបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង ១៧និង ១៥នាទី  ថ្ងៃទី០៦ ខែកញ្ញា  ឆ្នាំ២០២១ ត្រង់ចំណុចសំណង់មិនរៀបរយក្រុម៦ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
  ជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ  សុខ ពិសិដ្ទ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិធំ សង្កាត់ពញាពន្ទ  ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ។ និងដកហូតវត្ថុតាង  ១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០១ កញ្ចប់។
  បច្ចុប្បន្ននេះ  ជនសង្ស័យខាងលេីរួមនិងវត្ថុតាង  ត្រូវបានកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner