លោក ចូ បៃដិន ប្រកាសស្ថានភាពគ្រោះមហន្តរាយក្នុងទីក្រុង New York និង New Jersey បន្ទាប់ពីព្យុះទីហ្វុង Ida បង្កជាគ្រោះទឹកជំនន់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអនុម័តលើសេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំសម្បើមនៅទីក្រុងញូវយ៉ក និងញូវជឺស៊ី បន្ទាប់ពីកើតមានគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះសង្ឃរា អ៊ីដា (Ida)។
ស្របពេលជាមួយគ្នានេះដែរ លោក ចូ បៃដិន ក៏បានបញ្ជាអោយផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋកុលសម្ព័ន្ធ និងការជួយសង្គ្រោះមូលដ្ឋាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ផងដែរ។ ចំនួនអ្នកស្លាប់ដោយ សារព្យុះទីហ្វុង អ៊ីដា បានបន្តកើនឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយមនុស្សជាច្រើននៅភាគឦសានសហរដ្ឋអាមេរិកបានអស់សង្ឃឹម ចំពោះមនុស្សដែលបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ ខណៈដែលនៅរដ្ឋ ល្វីសស៊ីណា (Louisiana) មានមនុស្សជិត៦០ម៉ឺននាក់នៅតែខ្វះថាមពលប្រើប្រាស់ក្នុងមួយសប្តាហ៍ បន្ទាប់ពីការវាយប្រហារដោយព្យុះ។
ទន្ទឹមនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះដែរ សម្តេច ប៉ាប់ ហ្វ្រង់ស៊ីស បានផ្តល់នូវការចូលរួមរំលែកទុក្ខរបស់គាត់ ដល់ជនរងគ្រោះដោយសារព្យុះ អ៊ីដា នៅក្នុងពិធីបួងសួងរបស់សម្តេចនៅថ្ងៃអាទិត្យសប្តាហ៍មុន នៅឯទីលាន សាំង ភីធើ ខ៊្វែរ (St. Peter’s Square) ហើយបានជំរុញឱ្យអ្នកដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះអោយមានភាពរឹងមាំ៕ ប្រភព៖ CGTN & Reuters



