ជនចិនម្នាក់ត្រូវបានឃាត់ខ្លួន ពីបទល្មើសសេដ្ឋកិច្ច
ភ្នំពេញ៖ ជនបរទេសម្នាក់ ដែលត្រូវបានគេដឹងថា ជាជនជាតិចិន ត្រូវបានប៉ូលីសឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ២៣ ផ្លូវ P05 ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ភ្នំពេញ។ នេះបើតាមប្រភពពីពលរដ្ឋ ជាអ្នករស់នៅជិតខាងបានឃើញហេតុការណ៍ជាក់ស្តែង នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងអំឡុងថេរវេលាម៉ោងប្រហែលជាង១រសៀល។
នៅក្នុងហេតុការនេះ ត្រូវបានគេមើលឃើញ មានមន្ត្រីប៉ូលីសអន្តោប្រវេស្តន៍ ដឹកនាំដោយឧត្តមសេនីទោ ផន ផល្លី រួមនឹងសមត្ថកិច្ចមូលដ្ឋាន បានសហការចុះសួរនាំ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនរូបនេះ ។
ប្រភពបន្តថា ជនសង្ស័យរូបនេះ មានឈ្មោះ Zhang Ruyou ភេទប្រុស កើតថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៤ កាន់លិខិតឆ្លងដែនលេខ EE4930012 ជាប់សង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តិខុសត្រង់បញ្ញត្តិតាមមាត្រា៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
បើតាមប្រភពពីមន្ត្រីប៉ូលីសបានឲ្យដឹងថា៖ លោកផ្កាយពីរ ផន ផល្លី ជាអនុប្រធាននាយកដ្ឋានអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍ ក្រោមកិច្ចសហការសម្របសម្រួលពីព្រះរាជអាជ្ញារង សាលដំបូងរាជធានីភ្នំពេញ លោក ស៊ិត វណ្ណៈ ។



