អាជ្ញាធរជាតិអប្សរាកំពុងស្ថាបនាស្ពានផ្លូវកង់ពីរទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទ បេតុងចំនួន២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។

ក្នុងនោះ ស្ពានទី១ មានប្រវែង១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ។ រីឯស្ពានទី២ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។

ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វេីដំណេីរដោយកង់ ជាពិសេសសម្រួលដល់ការធ្វេីដំណេីរ របស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម៕

អត្ថបទ និងរូបភាព: នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner