អបអរសាទរ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ខានគ្រឹះការសិក្សាពេញមួយជីវិត”
រាជធានីភ្នំពេញ ៖ កម្មវិធី អក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២១ បានប្រព្រឹត្តិទៅក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈប្រព័ន្ធZoom និងមានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក និងតេលេក្រាម ផ្លូវការក្រសួង។
កម្មវីធីអក្ខរកម្មជាតិឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យក ប្រធានបទ “អក្ខរកម្មជាមូលដ្ខានគ្រឹះការសិក្សាពេញមួយជីវិត” ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញថា ការររៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខប៉ុណ្ណោះទេ គឺបានផ្ដល់ឱកាសឱ្យអ្នករៀនក្នុងកម្មវីធីសមមូល កម្មវីធីបំណិនជីវិតសំដៅអភិវឌ្ឍសម្ថភាពខ្លួនឯងពីមួយឆ្នាំទៅឆ្នាំ ករណីដែលអក្ខរជន ចេះជំនាញមុខរបរស្ទាត់ជំនាញក្នុងការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ព្រមទាំងចេះកែច្នៃបង្កើតនូវសម្ភារៈប្រើប្រាស់ក្នុងសមាគមន៍ និងលក់ឱ្យភ្ញៀវទេសចរណ៍ថែមទៀតផង។
អក្ខរកម្មក៏រួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្ស នាឆ្នាំ២០១៦-២០៣០ ពិសេស ឈានទៅសម្រេចបាននូវគោលដៅក្នុងបរិការថ្មី គឺប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញវិជ្ជាជីវៈតាម “យុទ្ធសាស្រ្តកំណើនថ្មី” របស់កម្ពុជា។
សមិទ្ធផលនៃការអនុវត្តកម្មវីធីអក្ខរកម្មវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលិកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធព្រមទាំងអង្គការយូណេស្កូ និងដៃគូអភិវឌ្ឍនានា ជាពិសេសពីកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវន្ត និងក្រុមយុវជន ស្ម័គ្រចិត្តនៅទូទាំងប្រទេស៕ ដោយ-រ៉ាវុធ

