ឯកឧត្តម ណេប សាមុត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន បានចូលរួមបាឋកថា លើប្រធានបទ៖ ផែនទីចង្អុលផ្លូវ ស្ដីពី ផែនការស្ដារ និងលើកស្ទួយវិស័យកម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (Covid-19)

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ណេប សាមុត អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមបាឋកថា លើប្រធានបទ៖ ផែនទីចង្អុលផ្លូវ ស្ដីពី ផែនការស្ដារ និងលើកស្ទួយវិស័យកម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩(Covid-19) ជូនសិក្ខាកាម កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាមន្រ្តីមធ្យម កម្មសិក្សាការីមន្រ្តីក្រមការ ប្រមាណ៩៧២អង្គ/នាក់ មកពីគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទទួលបានការបណ្ដុះបណ្ដាល នៅសាលាភូមិន្ទរដ្ឋបាល។
ក្នុងកម្មវិធីបាឋកថានេះ ក៏មានការចូលរួមជាធិបតីភាពពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃមុខងារសាធារណៈ និងជានាយកសាល តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner