បុរសម្នាក់ ផឹកថ្នាំពុលសម្លាប់ខ្លួនឯង ដោយសារមានជំងឺប្រចាំកាយរាំរ៉ៃ

កំពត ៖ បុរសម្នាក់ សម្រេចចិត្តផឹកថ្នាំពុល សម្លាប់ខ្លួនឯង ហេតុការណ៍នេះ កើតហេតុនៅម៉ោង ៧នឹង៣០នាទី ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២១នៅចំណុច ព្រៃឫស្សីខាងជើងផ្ទះចំងាយ៦០ម៉ែត្រស្ថិតក្នុងភូមិស្វាយផ្អែម ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាសខេត្តកំពត ។
សពឈ្មោះ ស៊ូ ស៊ីនី ភេទប្រុសអាយុ ៣០ឆ្នាំ មុខរបរ ជាងម៉ូតូរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ យឹម ស៊ីយិ ភេទស្រីអាយុ ២៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយ (ឈឺក្រពះរាំរ៉ៃ) និងមានសរសេរពាក្យបន្តាំទុកនៅផ្ទះថា ជូនចំពោះបងបង្កើតទាំងបួន ប្អូនសូមលាបងទាំងអស់ហើយ ប្អូនមានជំងឺប្រចាំកាយព្យាបាលមិនជា ប្អូនសុំទោសដែលជ្រុលធ្វើទង្វើមិនល្អទៅលើបងទាំងអស់ លើកលេងឱ្យខ្ញុំផង សូមទោសកូនប្រុសជាទីស្រលាញ់ ប៉ាមិនល្អ ដែលធ្វើឱ្យកូននឹងម៉ាក់ពិបាក រស់មិនបានស្រួលដូចគេ កូនត្រូវខំរៀនកុំឱ្យល្ងង់ដូចប៉ា ម៉ាក់ថៃឡេង ចាក់សំលេងនៅក្នុងទូរសព្វ័ស្តាប់ផងចុះ ។ កុំអាឡៃបងអី បងលាអូនហើយ ពីខ្ញុំ នី
ឆ្លងតាមការពិនិត្យសាកសព និងការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ឈ្មោះ គិន រតនា អនុប្រធានមណ្ឌលសុខភាពវត្តអង្គ ធ្វើកោសលវិច័យ ជនរងគ្រោះស្លាប់ដោយផឹកថ្នាំពុលសម្លាប់ខ្លួនដោយខ្លួនឯង គ្មានបទល្មើសផ្សេងឡើយ ។
សពត្រូវបានប្រគល់ឲ្យឈ្មោះឈឹម ស៊ីយិ ភេទស្រីអាយុ ២៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner