១១ កញ្ញា ២០២១
១. រោងម៉ាស៊ីនកិនស្រូវថ្មី ដែលមានសមត្ថភាពមួយម៉ោងកិនស្រូវបាន ១០តោន ចាប់ផ្តើមដំណើរការនៅខេត្តកំពង់ធំ ដែលរួមចំណែកប្រមូលទិញស្រូវពីកសិករ និងបង្កើតការងារថ្មីៗបន្ថែម – FN
២. ក្រសួងកសិកម្ម ត្រៀមពូជស្រូវស្រាល ២ពាន់តោន និងពូជបន្លែ និងដំណាំរួមផ្សំចំនួន២៥តោន ដើម្បីផ្តល់ដល់កសិករក្រីក្រ និងកសិករដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្នុងឆ្នាំ២០២១នេះ – ថ្មីៗ
៣. ក្រសួងវប្បធម៌ កំណត់យកថ្ងៃទី ១ តុលា រៀបចំកម្មវិធីជិះកង់ និងដាំដើមឈើនៅតំបន់អង្គរ ដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈ ដែលគ្រោងធ្វើនៅសប្តាហ៍ទី ៣ នៃខែតុលា ឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍
៤. យន្ដហោះចម្បាំងអ៉ីស្រាអែល វាយប្រហារលើទីតាំងជាច្រើនកន្លែងរបស់ក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា ប៉ាឡេស្ទីន ជាការសងសឹកទៅនឹងគ្រាប់រ៉ុក្កែត ដែលត្រូវបានគេចាញ់ចូលមកក្នុងទឹកដីអ៉ីស្រាអែល កាលពីល្ងាចថ្ងៃសុក្រ – Reuters
៥. អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សាទរ និងស្វាគមន៍ចំពោះការប្រកាសបង្កើតរដ្ឋាភិបាលលីបង់ថ្មីមួយ និងជំរុញឱ្យអនុវត្តការធ្វើកំណែទម្រង់ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការរបស់ប្រជាជនលីបង់ – CGTN
