សន្តិភាពពេញលេញដែលកម្ពុជាទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស

អត្ថបទដោយ៖
AMS OneMinute

សម្តេចតេជោបានគូសបញ្ជាក់ថា នាដើមទសវត្សន៍ឆ្នាំ១៩៩០ កម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកាអស់ប្រមាណ ២ពាន់លានដុល្លារអាមេរិក សង្គ្រាមនៅតែបន្តអូសបន្លាយ។

នៅខែធ្នូ ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង។ ក្នុងន័យនេះ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា យើងត្រូវតែមាន “ភាពជាម្ចាស់ប្រទេស” នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ។

ads banner