បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមកម្លាំងអន្តរាគមន៍១៥០នាក់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានទឹកជំនន់

 កម្លាំងអន្តរាគមន៍ចំនួន១៥០នាក់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយ ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក  មេបញ្ជាការយោធភូមិភាគទី៤ នៅព្រឹកថ្ងៃអាទិត្យទី១២ ខែកញ្ញាឆ្នាំ ២០២១ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងទទួលបន្ទុកដឹកនាំបញ្ជាកងកម្លាំងអន្តរាគមន៍ បានប្រជុំត្រួតពិនិត្យកងកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីត្រៀមចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ នៅក្នុងខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរថ្នាក់ដឹកនាំ និងកងកម្លំាងអន្តរាគមន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រុងប្រៀបទាំងសម្ភារៈ និងមធ្យោបាយ  សម្រាប់ធានាក្នុងការត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ ពិសេសក្នុងករណីមានគ្រោះទឹកជំនន់ ដែលអាចកើតមានឡើង នៅពេលខាងមុខ ។

លោកឧត្ដមសេនីយ៍ទោ បានដាក់បទបញ្ជាដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ចាប់ពីពេលនេះទៅ ត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយសម្ភារៈ ដើម្បីធានាចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ និងបានក្រើនរំលឹកដល់យោធិន គ្រប់រូបទោះបីក្នុងស្ថានភាពណាក៍ដោយត្រូវតែបន្តការពារខ្លួនដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភម៉ាស់បួនស្រទាប់ ១០.០០០ម៉ាស់  ជូនដល់កងកម្លាំងអន្តរាគមន៍ សម្រាប់ប្រើប្រាស់ ៕ ដោយ ប៊ុន រដ្ឋា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner