អប្សរាព្រឹកនេះ ១៣ កញ្ញា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V2 សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាព ពេញលេញ ប្រកបដោយនិរន្តរភាព៕…ឃ្លីប…
V3 សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”៕…អានផ្ទាល់
V7 សមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យតេជោ គឺពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានប្រគល់មកឱ្យ កម្ពុជាជាផ្លូវការ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ៕…អានផ្ទាល់
HS2 កម្ពុជាមានទំនាក់ទំនងជាមួយចិនជាយូរមកហើយ ។ ហើយមិនមែនតែពេលនេះទេ គឺរាប់ជំនាន់តទៅមុខទៀត មិនមែនត្រឹមតែពហុកីឡដ្ឋានមករតកតេជោ នៅពេលនេះទេ។ សម្តេចតេជោ ថា វាជាការត្រួសត្រាយផ្លូវ តាំងពី ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរមកម៉្លេះ៕…ឃ្លីប
HS1 បើមិនឲ្យសម្តេចតេជោ ហ៊ុន សែន ពឹងចិនតើទៅពឹងនរណា? សម្តេចតេជោ បានបញ្ជាក់ពីជំហរសារជាថ្មី ដែលចំលើយនេះ សម្តេចធ្លាប់បានឆ្លើយម្តងរួចមកហើយ។ សម្តេចថា ជាក់ស្តែកមានផ្លូវថ្នល់ និង សមិទ្ធិផលជាច្រើន រាប់ទាំងវ៉ាក់សាំងផងដែរ។ សម្តេចថា សម្តេចស្វាគមន៍បណ្តាប្រទេសជាមិត្ត ដែលចង់សាង់សង់ពហុកីឡដ្ឋាន ដល់កម្ពុជាទៀត ប្រសិនបើមាន កម្ពុជានៅមានខេត្តជាច្រើនទៀតត្រូវការពហុកីឡដ្ឋានជាតិទំនើបបែបនេះ។…ឃ្លីប…
L1 ទីប្រឹក្សារដ្ឋចិន ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ចិន នឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅ កាន់ទីផ្សារចិន ឱ្យកាន់តែច្រើន ៕…អានផ្ទាល់…
L2 ឯកសារចំនួន៦ ត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ចិន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងឯ,ឧ វ៉ាង យី ៕…អានផ្ទាល់…
L3 សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ ៣លានដូសថែមទៀត ដល់ កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ ៕…អានផ្ទាល់… (មានសម្លេងសម្ដេច)
V4 ឯកអគ្គរាជទូតកម្ពុជា និងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ និង ត្រីសាច់ ទៅចែកជូនបងប្អូនពលករខ្មែរ ចំនួន ៩៩ គ្រួសារ ៕…អានផ្ទាល់
C7 ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺកសាងបានបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ៕ …អានផ្ទាល់ … (ដោយ៖ជា សេឌី)
វគ្គទី២៖សុវត្ថិភាពសង្គម
C2 អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ដែលជាប់ពាក់ព័ន្ធបទល្មើសច្រើនជាប់ខ្លួន៕…ឃ្លីប…(ដោយ៖PM)
C5 ក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១មិ្សលមិញ បានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៦២នាក់, ជាសះស្បើយចំនួន៤៩៣នាក់ និងអ្នកស្លាប់ថ្មីចំនួន១២នាក់។សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៩,៥០៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៣,៩០៤នាក់, ស្លាប់សរុបចំនួន២,០៤០នាក់៕…អានផ្ទាល់ ចប់ (ដោយ៖ជា សេឌី)
BH1 តេស្តសំណាកអាជីវករ ផ្សារស្ទឹងមានជ័យថ្មី ៨២នាក់ រកឃើញវិជ្ជមាន កូវីដបំប្លែងថ្មី ម្នាក់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព កាត់ត លោក សរមៀត ប៊ុនហុក)
ខេត្តសៀមរាប
BH6 រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ ក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ កំណត់ជាតំបន់ ពណ៌លឿងទុំ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក សរមៀត ប៊ុនហុក)
ខេត្តប៉ៃលិន
C6 លោកជំទាវ ឱ វណ្ណឌីន និងអភិបាលខេត្តប៉ៃលិន អញ្ជើញប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំ ជុំទី១ នៅក្នុងខេត្ត៕ …អានផ្ទាល់ … (ដោយ៖ជា សេឌី)
ខេត្តតាកែវ
BH5 អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំ ដាក់វិធានការបន្ទាន់ ករណីរកឃើញ អ្នកវិជ្ជមាន កូវីដ-១៩ ប្រភេទ ដែលតា នៅមូលដ្ឋានស្រុកអង្គរបូរី ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សំាង សារ៉ាវី + កាត់ត លោក សរមៀត ប៊ុនហុក)
ខេត្តបាត់ដំបង
C1 អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលនូវទីតាំងថ្មីដែលកំពុងដំណើរការសាងសង់នូវមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដចំនួន០២កន្លែង ស្ថិតក្នុងស្រុកសំពៅលូន៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖អ៊ុក សំអាន)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តបន្ទាយមានជ័យ
C4 កិច្ចប្រជុំ បន្តរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ នៅលើទីតាំងឃុំទួលពង្រ ស្រុកម៉ាឡៃ៕
…លោកឃិន គន្ធា…ឃ្លីប…
C3 កម្លាំងកងទ័ព ជួយជន្លៀសប្រជាពលរដ្ឋ ពីតំបន់អូរព្រំដែន និងតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ ក្នុងស្រុកម៉ាឡៃ ខណៈជំនន់ទឹកភ្លៀងជនឡើងលឿន៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពង់ឆ្នំាង
BH2 អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាព ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤០ ដែលរងការលិចលង់ ដោយជំនន់ទឹកភ្លៀង ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុខ គឹមស៊ាន + កាត់ត លោក សរមៀត ប៊ុនហុក)
ខេត្តកំពង់ធំ
BH4 បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមកម្លាំងអន្តរាគមន៍ ១៥០នាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានទឹកជំនន់ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន រដ្ឋា)
ខេត្តត្បូងឃ្ញុំ
C8 ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំនួន៣ នៃខេត្តត្បូងឃ្ញុំ និងខេត្តកំពង់ចាម នំាយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាលស្រុកជើងព្រៃ សំរាប់ចែកជូនបន្តដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ក្រសួងកសិកម្ម)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
——–បទយកការណ៍
R91 របររៀបទូចិញ្ចឹមត្រីលម្អបែបរុក្ខជាតិកំពុងរីកដុះដាល
សិល្បៈរៀបទូចិញ្ចឹមត្រី កំពុងចាប់ផ្តើមពេញនិយមបណ្តើរៗនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយសារតែភាព ស្រស់ស្អាតនៃការកែច្នៃមែកឈើ ដុំថ្ម ខ្សាច់ រុក្ខជាតិតូចៗ តាំងលម្អនៅក្នុងទូ ដែលមើលទៅហាក់ដូចជា កំពុងស្ថិតនៅក្នុងបរិយាកាសធម្មជាតិពិតៗដូច្នោះដែរ ។ លោកអ្នកអាចចំណាយពេលកម្សាន្តភ្នែក ដោយ ធម្មជាតិពណ៌បៃតងបក់រវិចៗ ចុះឡើងៗ អមជាមួយនឹងត្រីហែលខ្វាត់ខ្វែងនៅក្នុងទូ នឹងធ្វើឱ្យអារម្មណ៍ របស់អ្នកស្រស់ស្រាយដោយគ្រាន់តែមានទូចិញ្ចឹមត្រីបែបធម្មជាតិមួយនៅក្នុងផ្ទះប៉ុណ្ណោះ …។…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ៕…អានផ្ទាល់…