សមិទ្ធិផលថ្មីដែលនឹងក្លាយជាកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់យុវជន យុវនារី ជាពិសេសកីឡាករ កីឡការិនី ដើម្បីឈានទៅដណ្តើមយកជ័យជំនះ និងកិត្តិយសជូនជាតិមាតុភូមិលើវិស័យកីឡា នាពេលខាងមុខនេះ

អត្ថបទដោយ៖
AMS OneMinute

យុវជនកម្ពុជាចងចាំ និងសូមសម្តែងនូវការដឹងគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាបន្តបន្ទាប់ តែងបានខិតខំប្រឹងប្រែងស្វែងរកសមិទ្ធផលជូនជាតិ និងប្រជាជន មិនថាតែក្នុងវិស័យកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។

ជាការតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ យើងខ្ញុំគ្មានអ្វីក្រៅពីការប្តេជ្ញាក្នុងការបន្តថែរក្សា ការពារ និងចូលរួមអភិវឌ្ឍបន្តថែមទៀតនូវអ្វី ដែលសម្រេចបានយ៉ាងលំបាកមកនេះ តាមរយៈការខិតខំប្រឹងប្រែងកសាងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន។

✍🏽-សហភាពសហព័ន្ធយុវជនកម្ពុជា

ads banner