វគ្គហ្វឹកហ្វឺននាយទាហាន នាយទាហានរង និងពលទាហានជំនាញបើកបររថយន្តដឹកទំនិញធុនធំ បញ្ជាការដ្ឋានអង្គរក្សត្រូវបានបើកនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖
ធី ដា
ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.មនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។ នាឱកាសនៃពិធីនោះដែរឯកឧត្តម ណុប រ័ត្ននិមល បានជម្រាបជូនអង្គពិធីទាំងមូលថា÷ការបណ្ដុះបណ្ដាលនាយទាហាននាយទាហានរងនិងពលទាហានជំនាញបើកបររថយន្តដឹកទំនិញធុនធំបញ្ជាការដ្ឋានអង្គរក្ស សំដៅលើកកម្ពស់ សីលធម៌អត្តចរិក សេចក្តីថ្លៃថ្នូរ កាយសម្បទាមាំមួន ឈ្លាសវៃ ប៉ិនប្រសប់ និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចំពោះមុខ។ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





