វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២១
បន្ទាយមានជ័យ ៖ វគ្គបណ្តុះបណ្តាលមន្រ្តី លធ.ខប តំណាងគណបក្សនយោបាយ តំណាង អង្គការមិនមែនរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ក្រោមវត្តមាន លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។
លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា គោលបំណង បេីកវគ្គបណ្តុះបណ្តាលមន្រ្តី លធ.ខប នេះអនុលោមតាមច្បាប់បោះឆ្នោតបទបញ្ជានិងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ចាប់ផ្ដើមពីថ្ងៃទី១២ ខែតុលាឆ្នាំ ២០២១ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២១ ។
លោក យ៉ង់ សក្តិ មានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំគិតមកដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ពីកើតមុនឬត្រឹមថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២២ កើតមុនឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤អ្នកដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលថ្មីក្នុង ឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ ត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត ដែលមានទីតាំងនៅសាលាឃុំ សង្កាត់ ឬតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ ដើម្បីសុំចុះឈ្មោះបោះឆ្នោតនិងសុំធ្វើការកែតម្រូវទិន្នន័យ ។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍បន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្នដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមា ន ឯកសារ ជា សំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹ ម ត្រូវ ការចុះឈ្មោះបោះឆ្នោត សំដៅលើ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើងកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មីត្រូវទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាដើម ៕ ដោយ៖ ឃិន គន្ធា