ជប៉ុន និងវៀតណាម បានចុះកិច្ចព្រមព្រៀង ក្នុងការផ្ទេរបរិក្ខារ និងបច្ចេកវិទ្យាយោធា

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្ត្រីការពារជាតិជប៉ុន Kishi បាន ប្រាប់ ថា៖ កិច្ចព្រមព្រៀង នេះ នឹងពង្រឹង មូលដ្ឋាន ឧស្សាហកម្ម យោធា ជប៉ុន ហើយ អាច នឹងជួយ ដល់ សន្តិសុខ ជប៉ុន។

ភាគី ទាំង ពីរ ក៏ បាន ពិភាក្សា គ្នា អំពី បញ្ហា សន្តិសុខ នៅ ក្នុង តំបន់ ដូច ជា៖

១. ជប៉ុន ព្រួយ បារម្ភ យ៉ាង ធ្ងន់ធ្ងរ ទៅ លើ ច្បាប់ ឆ្មាំ សមុទ្រ របស់ ចិន ហើយសង្កត់ ធ្ងន់ អំពី សារៈសំខាន់ ក្នុង អនុវត្ត ស្មារតី “តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និង បើក ចំហ”។

២. លោក Kishi ថ្កោល ទោស លើ ការ ធ្វើ តេស្ត បាញ់ មីស៊ីល បាលីស្ទិក របស់ កូរ៉េ ខាង ជើង។

៣. រដ្ឋមន្ត្រី ជប៉ុន ស្វាគមន៍ លើ ការ តែងតាំងប្រេសិត ពិសេស របស់ អាស៊ាន ទៅ កាន់ មីយ៉ាន់ម៉ា ហើយ យល់ ថា ការ ប្រែ ក្លាយ ចំណុច ទាំង ៥ ទៅ ជា សកម្មភាព ពិត ប្រាកដ ពិត ជា សំខាន់ ណាស់។

ជា រឿង ចៃដន្យ រដ្ឋមន្ត្រី ការបរទេស ចិន Wang Yi ក៏ធ្វើ ដំណើរ មក ហាណូយ ក្នុង ថ្ងៃ តែ មួយ និងបានប្រាប់ ទៅ ខាង វៀតណាម ថា គួរ ប្រឆាំង នឹង ការ ជ្រៀតជ្រែក របស់ ភាគី ខាង ក្រៅ តំបន់ សមុទ្រ នេះ។

ប្រភព៖ Aljazeera

ads banner