ថៃ៖ ជាង៨៣%នៃអ្នកស្លាប់ព្រោះកូវីដ មិនបានចាក់វ៉ាក់សាំង

មជ្ឈមណ្ឌលទទួលបន្ទុកគ្រប់គ្រងស្ថានភាពកូវីដរបស់ថៃ ហៅកាត់ថា CCSA បានឲ្យដឹង នាថ្ងៃនេះថា ក្នុងចំណោមមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ មានជាង៨៣ភាគរយ មិនទាន់បានចាក់វ៉ាក់សាំងសោះ ខណៈ៧.២ភាគរយ បានចាក់១ដូស។

អ្នកនាំពាក្យ CCSA លោកTaweesin Visanuyothin បាននិយាយនាថ្ងៃទី១៤ កញ្ញានេះថា អត្រាស្លាប់ប្រចាំថ្ងៃនៅក្នុងប្រទេស កំពុងធ្លាក់ចុះហើយ។ ជាក់ស្តែង របាយការណ៍ថ្ងៃនេះ មាន១៣៦នាក់។

ករណីស្លាប់សរុបនៅប្រទេសថៃ កើនដល់ ១៤,៦២១នាក់ហើយ ក្នុងចំណោមអ្នកជំងឺជាង១.៤លាននាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner