គ្រួសារលោកអនុសេនីយ៍ឯក នាង វុទ្ធី មេបញ្ជាការរងកងអនុសេនាធំទី១ វរសេនាតូច ៣៨៥ ទទួលបានថវិកាជាង ២លានរៀល ពីសប្បុរសជន
អត្ថបទដោយ៖
ធី ដា
ព្រះវិហារ ៖ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ តំណាងឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រោមឱវាទចូលសួរសុខទុក្ខ លោកអនុសេនីយ៍ឯក នាង វុទ្ធី មេបញ្ជាការរងកងអនុសេនាធំទី១ វរសេនាតូច៣៨៥ កំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីពេទ្យ ។
ជាមួយគ្នានោះ លោកមេបញ្ជាការរង បាននាំយកថវិកាចំនួន ២លាន ១៩ម៉ឺនរៀល ដែលបានមកពីសប្បុរសជន ប្រគល់ជូនដល់ដៃគ្រួសារលោកអនុសេនីយ៍ឯក នាង វុទ្ធី សម្រាប់ទុក្ខដោះស្រាយ កំឡុងពេល សម្រាកព្យាបាលជម្ងឺ ។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក នាង វុទ្ធី មេបញ្ជាការរងកងអនុសេនាធំទី១ វរសេនាតូច ៣៨៥ លោកមានជម្ងឺលើសឈាម ហើយដើដួលខ្លួនឯង បច្ចុប្បន្នលោកកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យភូមិភាគទី៤ ខេត្តសៀមរាប ៕ សួន លីណា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




