យើងទាំងអស់គ្នាចូរយកចិត្តទុកដាក់លើការការពារ និងថែរក្សាបរិស្ថាន
អត្ថបទដោយ៖
Kien Sereyvuth
រាជធានីភ្នំពេញ៖ ខណៈពេលបញ្ហាបរិស្ថានកំពុងចោទជាបញ្ហាស្ទើរទូទាំងពិភពលោក នៅថ្ងៃទី១៥ ខែកញ្ញានេះ អង្គការសហប្រជាជាតិ បានបង្ហោះនូវសារខ្លីមួយ ដោយបង្កប់នូវអត្ថន័យអប់រំស្មារតីទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ។
ក្នុងសារមួយនេះបានបញ្ជាក់ដោយអត្ថន័យយ៉ាងមានសារៈសំខាន់ ថា ” អ្នកអាចទិញទូរស័ព្ទថ្មី ជំនួសឱ្យទូរស័ព្ទចាស់ ហើយ អ្នកក៏អាចទិញកង់ថ្មី ជំនួសឱ្យកង់ចាស់របស់អ្នក… ប៉ុន្តែ មិនមានភពណាមួយ អាចជំនួសឱ្យភពផែនដីនោះទេ” ។
ក្នុងសារដដែលនេះបានបញ្ជាក់បន្ថែមថា ការប្រែប្រួលអាកាសធាតុ កំពុងកើតឡើងពិតមែន ដែលតម្រូវឱ្យយើងគ្រប់គ្នាធ្វើសកម្មភាពដើម្បីភពផែនដីរបស់យើង៕
