របាយការណ៍ Groundswell 2.0 បង្ហាញពីគម្រូនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់ចំនួន ៦ ហើយនឹងធ្វើឱ្យមនុស្សប្រមាណ ២១៦លាននាក់ អាចត្រូវធ្វើចំណាកស្រុកនៅត្រឹមឆ្នាំ២០៥០

អត្ថបទដោយ៖
AMS OneMinute

តំបន់ទាំងនោះរួមមាន៖
១. តំបន់អាហ្វ្រិក
២. តំបន់អនុតំបន់សាហារ៉ា
៣. តំបន់អាហ្វ្រិកខាងជើង
៤. អាស៊ីខាងត្បូង
៥. អាស៉ីបូព៌ា
៦. តំបន់ប៉ាស៉ីហ្វិក។

ចលនាចំណាកស្រុកនេះនឹងធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំង ដែលធ្វើឱ្យទីក្រុង និងមជ្ឈមណ្ឌលធំៗរងផលប៉ះពាល់ដល់ការអភិវឌ្ឍ។

លោក Kanta Kumari Rigaud អ្នកជំនាញផ្នែកបរិស្ថានរបស់ធនាគារពិភពលោក និងជាសហអ្នកនិពន្ធរបាយការណ៍នេះបាននិយាយថា “យើងកំពុងប្រឈមនឹងការឡើងកម្តៅជាក់លាក់មួយ ដូច្នេះការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុគឺជាការពិត។ យើងត្រូវតែកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់យើង ដើម្បីបំពេញតាមគោលដៅទីក្រុងប៉ារីស”។

ប្រភព៖ Reuters

ads banner