ព្រះមហាក្សត្រម៉ាឡេស៊ីសាទរនឹងកិច្ចព្រៀមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលនិងគណបក្សប្រឆាំង

កាល​ពី​ថ្ងៃ​ពុធ​ ទី១៥​ កញ្ញា ​ព្រះ​មហាក្សត្រ​ម៉ាឡេស៊ី​ ព្រះ​ចៅ​ Sultan Abdullah Ahmad Shah បាន​កោត​សរសើរ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ដែល​ លោក​Ismail Sabri Yaakob អាច​បន្ត​កាន់​អំណាច​យ៉ាង​តិច​ ១១​ ទៀត​។​

ព្រះ​បរមរាជវាំង​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ជា​មួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​នេះ​ វិបត្តិ​នយោបាយ​នឹង​បញ្ចប់​ភ្លាមៗ​ ខណៈ​ដែល​សមាជិក​សភា​នឹង​ដាក់​ចេញ​នូវ​របៀប​វារៈ​នយោបាយនិង​​រួប​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ។

ក្រោម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​និង​ស្ថិរភាព​នយោបាយ​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​ និង​គណបក្ស​ប្រឆាំង​ Pakatan Harapan (PH) កាល​ពី​ថ្ងៃ​ទី​១៣​ កញ្ញារដ្ឋាភិបាល​បាន​យល់​ព្រម​អនុម័ត​កំណែ​ទម្រង់​។ កំណែ​ទម្រង​នេះ​មាន​ដូច​​ជា​ កំណត់​អាណត្តិ​នាយករដ្ឋមន្រ្តី​ត្រឹម​ ១០​ ឆ្នាំ​ និង​ហាម​​អ្នក​តាក់​តែង​ច្បាប់​មិនផ្លាស់​ប្តូរ​​​គណបក្ស។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner