អាជ្ញាធរជាតិអប្សរា បានលើកឡើងពីគុណ ប្រយោជន៍ព្រៃឈើ​ ក្នុងតំបន់ប្រាសាទអង្គរ គឺសម្រាប់ថែរក្សាភពផែនដីយើង សំខាន់ ការ អភិរក្សព្រៃឈើនៅក្នុងតំបន់អង្គរ ក្នុងការ ការ ពារបាតុភូតធម្មជាតិ

អត្ថបទដោយ៖
ជា សេឌី

ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន និងផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនា  ។ ដើមី្បឲ្យកាន់តែមានការស៊ីជម្រៅទៅលើអត្ថប្រយោជន៍ព្រៃឈើនៅក្នុងតំបន់អង្គរ កាលពីរសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២១ លោក យិត ចាន់ដារដ្ឋ    អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងពីគុណប្រយោជន៍ព្រៃឈើ សម្រាប់ថែរក្សាភពផែនដីយើង សំខាន់ការអភិរក្សព្រៃឈើនៅក្នុងតំបន់អង្គរ ក្នុងការការពារបាតុភូតធម្មជាតិ ដើមី្បបិទបាំង និង កាត់បន្ថយនូវកម្តៅ កុំឲ្យប៉ះពាល់ដល់ថ្មប្រាសាទ នាំឲ្យសិករីករឹលនូវក្បាច់រចនារូបចន្លាក់ និងធ្វើឲ្យពុកផុយថ្មប្រាសាទ ។  ម៉្យាងទៀតព្រៃឈើ  រក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ស្រស់បំព្រមដោយរុក្ខជាតិពណ៌បៃតង ក្នុងការបម្រើដល់វិស័យ ទេចរណ៍ទៀតផង ។  លោកក៏បានគូសបញ្ជាក់ផងដែរថា ដើមី្បទ្រទ្រង់បរិស្ថានធម្មជាតិនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិ អប្សរា បានធ្វើការរៀបចំទីតាំង ថ្នាលបណ្តុះកូនឈើគ្រប់ប្រភេទជាច្រើនកន្លែង និងបានធ្វើការដាំដុះឡើងវិញនៅតាម តំបន់ព្រៃឬីករឹល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើក្នុងតំបន់អង្គរ និងការគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដោយក្នុងមួយៗឆ្នាំបានដាំកូនឈើ និង ចែកជូនប្រជាពលរដ្ឋបាន ប្រមាណ ៣ម៉ឺន កូនឈើគ្រប់ប្រភេទ ។ លោកបានបន្តទៀតថា ការរៀបចំដាំដុះកូនឈើនៅតំបន់អង្គរឡើងវិញ ក្រោយពីរង គ្រោះដោយបាតុភូតធម្មជាតិ និង អំពើរបស់មនុស្ស អាជ្ញាធរជាតិអប្សរា បានធ្វើការកែប្រែក្លាយនៅមុខតំបន់អង្គរនេះ ឲ្យមាន ទេសភាពល្អ ប្រកបដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ក្រោយពីវិបត្តិជម្ងឺកូវិដនេះ។

ក្នុងនោះដែរលោកក៏បានបញ្ជាក់ផងដែរថា ដើមី្បរក្សាឲ្យបានកុំឲ្យមាន ហានីភ័យ កើតឡើងដល់ភ្ញៀវទេសចរណ៍   ដែលបានអញ្ជើញមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក្រុមបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា បានធ្វើការកាត់ក្រីដើមឈើមួយចំនួន និង ធ្វើការដកហូតដើមឈើណាដែលបង្កគ្រោះថ្នាក់ដល់ ភ្ញៀវ ព្រមទាំងបានធ្វើការព្យាបាល និង បំប៉ន់ជីដល់ដើមឈើដែលមានជម្ងឺទៀតផង ។

លោកក៏បានសំណូមពរ ដល់ភ្ញៀវជាតិ អន្តរជាតិ ក៏ ដូចប្រជាពលរដ្ឋកម្ពុជា នាំគ្នាចូលរួមក្នុងអភិរក្ស ថែរក្សាបរិស្ថានព្រៃឈើតំបន់អង្គរ និង ការដាំកូនឈើឡើងវិញ ជាខ្សែ ចង្វាក់គ្រប់ទិសទី ដើមី្បទ្រទ្រង់បរិស្ថាននៃភពផែនដី និង រក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ស្រស់ បំព្រងដោយរុក្ខជាតិពណ៌បៃតងឡើងវិញ ៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner