រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់និងការចាក់វ៉ាក់សាំង ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះតទៅ
អត្ថបទដោយ៖
Kien Sereyvuth
ដោយឡែក នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ដដែលនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអញ្ជើញជាអធិបតីក្នុងពិធីបើកនិងផ្តល់ការចាក់វ៉ាក់សាំង ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំដែលនិងប្រព្រឹត្តទៅនៅក្នុងបរិវេណនៃអនុវិទ្យាល័យ សោហឺ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង វេលាម៉ោង ៧,៣០នាទីព្រឹក។
ប្រភពពីមន្ត្រីជាន់ខ្ពស់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ ការបើកនិងផ្តល់នូវការចាក់វ៉ាក់សាំងជូនដល់កូនក្មួយកុមារនៅថ្ងៃដំបូងខាងលើនេះ គ្រោងនិងចាក់ជូនក្មួយៗកុមារ យ៉ាងហោចណាស់ប្រមាណចំនួន៥០០នាក់ក្នុងថ្ងៃដំបូងនេះ។គឺនៅពេលព្រឹកចំនួន៣០០នាក់និងនៅពេលរសៀល ចំនួន ២០០នាក់៕( រាយការណ៍៖ អ៊ុក សំអាន )
