ឆេះផ្ទះលក់គុយទាវមួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លង់ចរន្តអគិ្គសនីឆេះផ្ទះលក់គុយទាវមួយកន្លែង ដែលមានផ្លាកយីហោ គុយទាវ ឡូសឺ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវភ្លីសឺ ផ្ទះលេខP៦៣ នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ: ទី និមល ភេទប្រុស អាយុ ៤២ឆាំ្ន មុខរបរម្ចាស់ផ្ទះជួល។ រីឯ អ្នកជួលឈ្មោះ: ZHANG PENG ជនជាតិចិន ភេទប្រុស អាយុ ៣២ឆាំ្ន មុខរបររម្ចាស់ហាងគុយទាវ ឡូសឺ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា ករណីគ្រោះថ្នាក់អគ្គិភ័យខាងលេីនេះ គឺផ្ដេីម មកពីឆ្លងចរន្តអគ្គិសនីឆេះផ្ទះលេខP៦៣ ក្នុងបន្ទប់គេងនៅជាន់ខាងលើទី២ ទេីបបង្កឱ្យមានការឆាបឆេះអស់ទាំងស្រុង និងសំភារះប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សមត្ថកិច្ចបានបញ្ចាក់ថា ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតនោះឡេីយ ដោយប្រេីប្រាស់រថយន្តការិយាល័យបង្ការ និងសង្គ្រោះអគ្គិភ័យ ចំនួន ៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មេីនឹង ១២ម៉ែត្រគូប និងពន្លត់ចប់នៅម៉ោង ៥ និង៥៥នាទីល្ងាច់ នាថ្ងៃ.ខែ.ឆ្នាំដដែល៕ ដោយ/ ឆៃហួត និងប៊ុនធី







