អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៧លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦៨ម៉ឺននាក់ និងជាសះស្បើយ២០៤លាន៤៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២៧លាន៨២ម៉ឺន៧ពាន់៦៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៦៨ម៉ឺន៤ពាន់១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០៤លាន៤៧ម៉ឺន៥៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤២លាន៦៣ម៉ឺន៤ពាន់៥៤នាក់ ស្លាប់ចំនួន៦៨ម៉ឺន៨ពាន់៤៨៦នាក់ និងជាសះស្បើយចំនួន៣២លាន៣៤ម៉ឺន៧ពាន់៧២៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៣៨ម៉ឺន៥២២នាក់ ស្លាប់៤៤ម៉ឺន៤ពាន់២៧៨នាក់ និងជាសះស្បើយ៣២លាន៥៩ម៉ឺន៨៦៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៦ម៉ឺន៩ពាន់១៧នាក់ ស្លាប់ចំនួន៥៨ម៉ឺន៩ពាន់២៧៧នាក់ និងជាសះស្បើយ២០លាន១៧ម៉ឺន៣ពាន់៦៤នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner