នាយករដ្ឋមន្រ្តីសង្ហិបុរីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣

សង្ហិបុរី៖ នាយករដ្ឋមន្រ្តីសង្ហិបុរីលោក លី សៀនឡុង បានទទួលការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ នៅឯមន្ទីរពេទ្យសិង្ហបុរីមួយ នៅថ្ងៃសុក្រនេះ ពោលគឺជិត៨ខែបន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងដូសទី ២។

រដ្ឋាភិបាលសង្ហិបុរីបានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញដល់មនុស្សដែលមានភាពស៊ាំចុះខ្សោយធ្ងន់ធ្ងរ ក៏ដូចជាមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងទៅ និងអ្នករស់នៅមណ្ឌលថែទាំមនុស្សចាស់។ នៅក្នុងការបង្ហោះសារតាម Facebook នាយករដ្ឋមន្រ្តីសង្ហិបុរីលោក លី សៀនឡុង អាយុ ៦៩ ឆ្នាំបានលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យចាក់វ៉ាក់សាំងដូសជំរុញ ប្រសិនបើវាត្រូវបានផ្តល់ជូនពួកគេ។ លោក លី បាននិយាយដូច្នេះថា ករណីឆ្លងកំពុងកើនឡើងយ៉ាងឆាប់រហ័ស… ការចាក់វ៉ាក់សាំងដូសជំរុញនឹងជួយពង្រឹងការការពាររបស់អ្នកប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រសិនបើអ្នកត្រូវបានគេផ្តល់ជូនការចាក់វ៉ាក់សាំងដូសជំរុញ… សូមយកវាទៅ… វានឹងកាត់បន្ថយឱកាសរបស់អ្នកក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ ឬត្រូវការការថែទាំ ICU។

នាយករដ្ឋមន្រ្តីសង្ហិបុរីរូបនេះបានសង្កត់ធ្ងន់ថា មនុស្សចាស់ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី២រួចរាល់យ៉ាងតិចណាស់៦ខែកន្លងទៅ នឹងទទួលបានសារ SMS ដែលមានតំណភ្ជាប់ផ្ទាល់ខ្លួន ដើម្បីកក់ការណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner