វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជា ជោគជ័យជំហានទី២របស់កម្ពុជា
បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនមនុស្សពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងឈានទៅសម្រេចតាមផែនការមុនកាលកំណត់ ឥឡូវនេះ ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក៏ឈានទៅសម្រេចបានតាមផែនការយ៉ាងឆាប់រហ័សដែរ។
កុមារ និងយុវវ័យកម្ពុជា ជិត២លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី១និងដូសទី២រួចជាស្រេច។ គិតត្រឹមពាក់កណ្ដាលខែកញ្ញា ២០២១ ប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១២ឆ្នាំឡើងនៅទូទាំងប្រទេសចំនួនជិត១២លាននាក់បានទទួលវ៉ាក់សាំង។
កម្ពុជាជាប្រទេសឈានមុខគេក្នុងចំណោម ៣៧ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេ ហើយរាជធានីភ្នំពេញ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុតក្នុងពិភពលោក។
ជោគជ័យនេះស្តែងចេញពីទស្សនៈវិស័យវែងឆ្ងាយ និងការសម្រេចចិត្តត្រូវនិងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
សូមទស្សនាវីដេអូ “វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជា ជោគជ័យជំហានទី២របស់កម្ពុជា”