ជំនន់ទឹកភ្លៀងកំពុងវាយលុកកំណាត់ផ្លូវជាតិលេខ៧A ប្រវែងប្រមាណ ១.០០០ ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
អត្ថបទដោយ៖
Kien Sereyvuth
កំពង់ចាម ៖ ជំនន់ទឹកភ្លៀងកំពុងវាយលុកកំណាត់ផ្លូវជាតិលេខ៧A ប្រវែងប្រមាណ ១.០០០ ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពីភ្លៀងបានបង្អុរជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ។
ដោយខ្លាចជំនន់ទឹកភ្លៀងនៅតែបន្តនៅថ្ងៃខាងមុខ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យគ្រឿងចក្រចេញប្រតិបត្តការកាយប្រឡាយរំដោះទឹកដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅតាមដងផ្លូវ ៕








