ភ្លៀងធ្លាក់ជាប់ៗគ្នា បង្ករជនលិចលំនៅឋានពលរដ្ឋ និងទីតាំងឈរជើង របស់កងកម្លាំងនៅតាមបណ្តាក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ
ឥទ្ធិពលជ្រលងវិសម្ពាធទាបមូសុងឥណ្ឌា និងបាតុភូតបម្រែបម្រួលអាកាសធាតុ បានបង្កអោយមានភ្លៀងធ្លាក់ បង្កជាទឹកជំនន់លិចលំនៅឋានពលរដ្ឋ និងទីតាំងឈរជើង របស់កងកម្លាំងនៅតាមបណ្តាក្រុងស្រុកមួយចំនួនរបស់ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានផលប៉ះពាល់ដំណាំដំឡូងមីខ្លាំងគេ គឺចំនួនរាប់រយពាន់ហិចតា ។ ក្រៅពីនោះមានដំណាំរួមផ្សំ ដំណាំឆ្លងកាត់រដូវ ក៏មានប៉ះពាល់តិចតួច។ ឯដំណាំស្រូវ មិនមានបញ្ហាទេ ។
ចំពោះផ្លូវថ្នល់ជនបទវិញ មាន៦ខ្សែត្រូវទឹកលិច ខូចខាតច្រើនគីឡូម៉ែត្រ ហើយកន្លែងខ្លះត្រូវបានកាយផ្តាច់បង្ហូររំដោះទឹកសិន។ ហើយត្រូវលើកគម្រោងអន្តរាគមន៍ជួសជុលស្តារឡើងវិញបន្ទាន់ ក្រោយជំនន់។រីឯអាងទឹក ១កន្លែងនៅស្រុកថ្មពួក ដែលធ្លាយបាក់ត្រង់កន្លែងចាស់ ក៏ត្រូវបានជួសជុលហើយវិញដែរ ។
ចំណែកផ្នែកសុខភាព អនាម័យស្អាតលើការរស់នៅ ហូបចុកនិងសុវត្ថិភាពលើពលរដ្ឋ ក៏ត្រូវបានមន្ត្រីលើកឡើងពីការត្រៀមបង្ការកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់សព្វផងដែរ ។
ដោយពិនិត្យឃើញថា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកំរិតខ្លាំង បណ្តាលឱ្យជន់លិចលំនៅឋាន ផ្លូវមួយចំនួនក្នុងក្រុង និងទឹកតាមអូរព្រំដែនឡើងខ្ពស់បណ្តាលឱ្យលិចលំនៅឋាន រហូតឈានដល់ជម្លៀសប្រជាពលរដ្ឋមួយចំនួនមកកាន់ទីទួលសុវត្ថិភាព ទោះបីអាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំងសហការគ្នា ខិតខំបើកកាយមុខទឹកយ៉ាងណាក៏ដោយ ទឹកនៅតែពុំអាចស្រកបានលឿនដដែល ។
ចំពោះក្រុងបោយប៉ែត ជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកជំនន់ហូរធ្លាក់ពីប្រទេថៃ ធ្វើអោយទីប្រជុំជននក្រុងដែលជាទីទំនាប បង្ករលិចលង់ហេដ្ឋរចនាសម្ព័ន្ធផ្លូវលំ បេងតុង និងផ្ទះសំបែងពលរដ្ឋ និង ទីតាំងឈរជើងរបស់កងកម្លាំង ដែលនៅតាមមាត់អូរព្រំដែល ដែលត្រូវបានអាជ្ញាធម៍បង្ខំចិត្ត ជន្លៀសពលរដ្ឋក្នុងតំបន់នោះមកទីទួលសុវត្តិភាព។
រដ្ឋបាលក្រុងប៉យប៉ែតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមនិងបង្កើនការប្រុងប្រយ័ត្នដូចខាងក្រោម៖ជួយកាយសំរាមតាមមុខលូ តាមមុខផ្ទះរៀងខ្លួន/ វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ/បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំឱ្យលេងទឹក សត្វមានពិស និងទុកដាក់ទំនិញ សម្ភារៈប្រើប្រាស់ខ្ពស់/ត្រូវរៀបចំ ខ្សែភ្លើង ឬបិទចរន្តអគ្គិសនី/ហាមទៅលេងទឹកតាមកន្លែងមានទឹកហូរខ្លាំង/កុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីបញ្ចៀសជំងឺកូវីដ19 ទាំងអស់គ្នា៕ដោយ៖ ឃិន គន្ធា









