អនុស្សរណៈនៃការយោគយល់ស្ដីការផ្ដល់អាហារូបករណ៍ភាសាអង់គ្លេស និងបំណិនឌីជីថលសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្សក្នុងឆ្នាំ២០២១
អត្ថបទដោយ៖
ធី ដា
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្តាល (IDP Education) ស្ដីពី ការផ្ដល់អាហារូបករណ៍ភាសា អង់គ្លេស និងបំណិនឌីជីថលសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្នុងឆ្នាំ២០២១ដែលបានចុះហត្ថលេខាដោយ ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំយុវជន និងកីឡា និង លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសកម្ពុជា IDP Education និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះ បណ្ដាល (ACE)។
អនុស្សរណៈនៃកិច្ចសហការនេះផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពបុគ្គលិកអប់រំ និងសិស្សានុសិស្ស សម្រាប់ឆ្នាំ២០២១ (ខែ កញ្ញា-ខែ ធ្នូ ឆ្នាំ ២០២១) លើភាសា អង់គ្លេស និងបំណិន ឌីជីថលសម្រាប់ជំនួយដល់ការរៀន និងបង្រៀនពីចម្ងាយដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំតាមបែបគន្លងថ្មីនាពេលបច្ចុប្បន្ននេះ៕ ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



