ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹង ស្តីពីការបរិច្ឆេត និងមណ្ឌលប្រឡងជ្រើសរើសក្របខណ្ឌថ្មីឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមជូនដំណឹងដល់សិស្ស-និស្សិ បុគ្គលិកក្រុមហ៊ុន អង្គការ និងមន្ត្រីរាជការទាំងពីរភេទ ដែលបានដាក់ពាក្យប្រឡងប្រជែងជ្រើសរើស ក្របខណ្ឌសម្រាប់ ឆ្នាំ២០២១ ដើម្បីចូលបម្រើការងារ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

តាមរយៈសេចក្តីជូនដំណឹងលេខ ០០៤/២១ ក.ប/ស.ជ.ណ.រ.ប.ប ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ និងសេចក្តីជូនដំណឹងលេខ ០២១/២១ ក.ប/ស.ជ.ណ.រ.ប.ប ចុះថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១ ឱ្យបានជ្រាបថា កាលបរិច្ឆេទប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកាឆ្នាំ២០២១ នៅមណ្ឌល វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់នឹងរបងវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនបេក្ខជនផងដែរថា៖ បញ្ជីឈ្មោះបេក្ខជន នឹងបិទផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានបិទនៅមណ្ឌលប្រឡង (វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ) និងនៅទីស្តីការក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ វេលាម៉ោង ១០:០០ព្រឹក៖

  • បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីត្រូវមកដល់បន្ទប់ប្រឡងនៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០
    ២១ យ៉ាងយូរត្រឹមម៉ោង ៦:០០ព្រឹក ក្នុងករណីបេក្ខជនដែលមកដល់មណ្ឌលប្រឡង យឺត១៥ នាទី ក្រោយពីចែកវិញ្ញាសាប្រឡងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រឡងឡើយ។
  • ត្រូវភ្ជាប់មកជាមួយនូវ សលាកប័ត្រឯកត្តជន កាត់ចាក់វ៉ាក់សាំងឬលិខិតបញ្ជាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដងរួចរាល់ និងត្រូវពាក់ម៉ាសជាប្រចាំ។
  • ករណីបេក្ខជនដែលខកខានមិនបានគោរពទៅតាមការកំណត់ខាងលើ គណៈកម្មការប្រឡង
    ក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទទួលខុសត្រូវលើការបាត់បង់បេក្ខភាពប្រឡងឡើយ។

អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់អនុវត្ត និងជ្រាបជាព័ត៌
មាន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner