អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០ គ្រួសារ សង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ សមណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ កម្មករ-កម្មការនី ចាស់ជរាគ្មានទីពឹង ជនពិការ និងបងប្អូនដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ដែលមានជីវភាពខ្វះខាត ចំនួន ៥០ គ្រួសារ ស្ថិតក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ ។

ក្នុងការចុះសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័ខ្ពស់ ព្រោះថាក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បាននឹងកំពង់មានការរីករាលដាលមេរោគកូវីដ-១៩ បម្លែងថ្មីប្រភេទ Delta គួរអោយមានការព្រួយបារម្ភ ដូច្នេះ សូមបងប្អូនបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចូលរួមទប់ស្កាត់ និង ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្តី តែក៍អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៍ជា ការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះបងប្អូនគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺ សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ។

អំណោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ៣០គីឡូ , មី ១កេស , ទឹកសុទ្ធ ១កេស , ត្រីខ ១យួរ , ទឹកស៉ីអ៉ីវ ឬ ទឹកត្រី ១យួរ ដើម្បីជួយសម្រួលនូវជីវភាពប្រចាំថ្ងៃផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner