រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងប្រយ័ត្នខ្លួនចំពោះវីរុសកូរ៉ូណា

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន Comment នៅលើ Facebook ដោយអំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងទំនាក់ទំនងជាមួយស្ថានទូត ក្នុងករណីមានអ្វីកើតឡើង។ សម្តេចតេជោ បានអំពាវនាវដល់ជនរួមជាតិកម្ពុជា បង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)​។

 

សម្តេចតេជោ ហ៊ុន សែន បាន Comment តបឆ្លើយនឹង និស្សិតខ្មែរម្នាក់ដែលសិក្សានៅខេត្តអានហួយ ប្រទេសចិន នៅលើ Facebook ថា៖ «សូមក្មួយនិងនិស្សិតខ្មែរសិក្សានៅប្រទេសចិន ថែរក្សាសុខភាពឱ្យបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ»

 

ផ្អែកតាមសារព័ត៌មានរបស់ចិន និងបណ្តាញព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមបានសម្លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវិរុសនេះ បានកើនឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់១៩៨៥នាក់ បន្ទាប់ពីបានរកឃើញករណីវិរុសឆ្លងថ្មីៗរាប់រយនាក់ទៀត នៅតាមបណ្តាទីក្រុងធំៗរបស់ចិន។

 

ប្រទេសសិង្ហបុរី ករណីឆ្លងបានកើនឡើងដល់ ៤ករណី ថៃ ៧ករណី វៀតណាម ២ករណី ខណៈកម្ពុជាមិនទាន់មានករណីឆ្លងជំងឺដ៏កាចសាហាវនេះនៅឡើយទេ៕

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner