សម្តេចតេជោ កំពុងជួបពិភាក្សាការងារ ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួប ពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ នៅ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានតែងតាំងលោក Vitit Muntarbhorn ធ្វើជាប្រេសិតសិទ្ធិមនុស្សផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជំនួសតំណែងលោកស្រី Rhona Smith ដែលបានបញ្ចប់អាណត្តិរយៈពេល៣ឆ្នាំ ។ លោកសាស្ត្រាចារ្យ Vitit Muntarbhorn មកពីប្រទេសថៃ ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស អ.ស.បទី៧ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។ លោកបាន ចាប់ផ្តើមបម្រើតួនាទីរបស់លោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។

លោក Muntarbhorn ត្រូវបានចាត់តាំងជាអ្នកជំនាញឯករាជ្យដំបូងរបស់ អ.ស.ប នៅខែកញ្ញា ឆ្នាំ២០១៦ ។ លោកគឺជាសាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិ ។ លោកបានបម្រើការនៅអង្គភាពជាច្រើនរបស់អង្គការ សហប្រជាជាតិ រួមទាំងជាអតីតអ្នករាយការណ៍ពិសេសរបស់ អ.ស.ប លើកិច្ចការសិទ្ធិមនុស្សនៅកូរ៉េខាងជើង ក៏ដូចជាធ្វើការផ្នែកសិទ្ធិ ស្តីពីការលក់កុមារ ការធ្វើពេស្យាកម្ម និងរូបភាពអាសអាភាសរបស់កុមារ ។

លោកជាអតីតប្រធានគណៈកម្មការអន្តរជាតិ នៃការស៊ើបអង្កេតអន្តរជាតិ នៅប្រទេសកូតឌីវ័រ ក្នុងឆ្នាំ២០១១ និងជាសមាជិកម្នាក់ នៃគណៈកម្មការស៊ើបអង្កេតឯករាជ្យអន្តរជាតិ ស្តីពីប្រទេសស៊ីរី ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៦ ផងដែរ ៕ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner