អជ្ញាធររាជធានីភ្នំពេញដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការ ណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ ស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនា និងគ្រប់វត្តអារាមទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta) ក្នុងឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ និងបុណ្យកឋិនទាន ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា
ឆ្នាំ២០២១ ដូចខាងក្រោម’៖ |-មន្ទីរធម្មការ និងសាសនា និងគ្រប់វត្ដអារាមត្រូវអនុវត្តការងារ៖
១-ព្រះចៅអធិការវត្ត គណៈកម្មការវត្តគ្រប់ទីអារាមទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបង្កើត ក្រុមការងារ ដើម្បីគ្រប់គ្រង ចាត់ចែង ត្រួតពិនិត្យការអនុវត្តវិធានការការពាររបស់ ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការ”៣ កុំ និង ៣ ការពារ” របស់ សម្តេចតេជោនាយករដ្ឋមន្តី
២-ក្រុមការងារ ត្រូវទទួលខុសត្រូវក្នុងការចាត់ឱ្យមានអ្នករង់ចាំបាញ់អាល់កុល វាស់កម្ត និងរៀបចំឱ្យមានកន្លែងលាងសម្អាតដៃនៅគ្រប់ច្រកចេញ-ចូលទាំងអស់ នៃបរិវេណទីវត្ត អារាម ប្រសិនបើអាចដំឡើងម៉ាស៊ីនវាស់កំដៅនិងទូបាញ់អាល់កុលសម្លាប់មេរោគដោយ ស្វ័យប្រវត្តិនៅតាមច្រកចេញ-ចូលបានជាការប្រសើរ។ ទន្ទឹមនេះ ត្រូវត្រួតពិនិត្យការរក្សា គម្លាតសុវត្ថិភាព តាមគោលការណ៍សុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច១.៥ម៉ែត្រពីគ្នា និង មិនអនុញ្ញាតឱ្យចូលប្រគេនចង្ហាន់-ទេយ្យវត្ថុប្រជ្រៀតគ្នា ឬកៀកគ្នាជាដាច់ខាត ដោយ កំណត់ចំនួនអ្នកចេញ-ចូលជាក្រុមម្ដង១៥នាក់ ឬតិចជាងនេះ ដើម្បីឱ្យសមាមាត្រជាមួយ ទំហំទីតាំងប្រារព្ធពិធី ចៀសវាងហានិភ័យខ្ពស់ដល់ការងាយចម្លងជំងឺកូវីដ-១៩
៣-ក្នុងទីអារាមទាំងអស់ត្រូវដាក់ស្លាកសញ្ញាសម្គាល់ពីការតម្រូវឱ្យពាក់ម៉ាស និងត្រូវពាក់ម៉ាស ឬរបាំងមុខការពារឱ្យបានគ្រប់គ្នា ទាំងព្រះសង្ឃ និងគ្រហស្ថ។ ប្រសិនបើមានបុគ្គលណាមិន ព្រមពាក់ម៉ាស ឬរបាំងមុខការពារ ត្រូវរាយការណ៍ជាបន្ទាន់ទៅស្ថាប័នមានសមត្ថកិច្ចដែល នៅក្បែរនោះ ដើម្បីធ្វើការផាកពិន័យទៅតាមបទមិនគោរពវិធានការរដ្ឋបាល ៤-ត្រូវធ្វើអនាម័យជាប្រចាំដោយបាញ់អាកុលសម្លាប់មេរោគនៅតាមបន្ទប់ទឹក និងកន្លែងដែល
មានការប៉ះពាល់ច្រើន៥-គ្រប់សម្ភារសម្រាប់ដាក់ចង្ហា និងទេយ្យវត្ថុទាំងអស់ ត្រូវមានថាសសម្រាប់ទ្រជាទ្រនាប់ ចម្លង និងត្រូវណែនាំឱ្យពុទ្ធបរិស័ទបាញ់អាកុល ឱ្យបានសព្វកន្លែងមុននឹងប្រគេនព្រះសង្ឃ ដើម្បីបង្សុកូល ចៀសវាងការប្រគេនដោយផ្ទាល់
៦-ក្នុងករណីមានព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទ មានអាការៈក្អក ឬផ្តាសាយ ដែល សង្ស័យថាមានជំងឺកូវីដ-១៩ ត្រូវធ្វើការផ្អាកការប្រារព្ធពិធីបុណ្យជាបណ្ដោះអាសន្នសិន ដោយក្រុមការងារត្រូវឃាត់បុគ្គលដែលសង្ស័យនោះឱ្យនៅមួយកន្លែង ហើយទាក់ទង មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឬលេខ១១៥ ដើម្បីឱ្យគ្រូពេទ្យមកយកសំណាកធ្វើតេស្ដ រកមេរោគកូវីដ-១៩។
II- ភារកិច្ចរបស់រដ្ឋបាលខណ្ឌទាំង១៤ មាន៖
១-រដ្ឋបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ចុះ ពិនិត្យ និងសង្កេតការណ៍តាមទីតាំងវត្តអារាមទាំងអស់ ក្នុងករណីពិនិត្យឃើញថាការ រៀបចំវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់វត្តណាមួយ មិនទាន់បានល្អ ត្រូវធ្វើការណែនាំឱ្យកែលម្អភ្លាមៗរហូតដល់ស្របទៅតាមលក្ខខណ្ឌដែល អាចទទួលយកបាន ទើបអនុញ្ញាតឱ្យបន្តការរៀបចំពិធីបុណ្យ ២-មិនអនុញ្ញាតឱ្យមានការជួបជុំមនុស្សច្រើនក្រៅពីសមាជិកក្នុងក្រុមគ្រួសារតែមួយ
៣-មិនអនុញ្ញាតឱ្យព្រះសង្ឃឆាន់ជុំគ្នាច្រើន នៅក្នុងសាលាឆាន់ឡើយ ដោយរក្សាទុកព្រះសង្ឃ មួយចំនួនតូចសម្រាប់ការឆាន់ ដើម្បីវេរចង្ហាន់ជូនពុទ្ធបរិស័ទទៅតាមប្រពៃណីជាតិ
៤-ការសូត្រមន្ត ឬសំដែងធម៌របស់ព្រះសង្ឃ ត្រូវគង់ក្នុងគម្លាតសុវត្ថិភាព ៥-ត្រូវត្រួតពិនិត្យ និងណែនាំដូនជី តាជី សិល្ប៍ ឱ្យរក្សាអនាម័យឱ្យបានល្អក្នុងការផ្ទេរស្រាក់
ចង្ហាន់ពីពុទ្ធបរិស័ទ។
ក្នុងករណីមានបុគ្គលណាមួយរឹងរូសមិនព្រមអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការ “៣ កុំ និង ៣ ការពារ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបង្កការ ចម្លងជំងឺកូវីដ-១៩ ទៅអ្នកដទៃ បុគ្គលនោះនឹងត្រូវផ្តន្ទាទោសទៅតាមមាត្រា១០ នៃច្បាប់ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។









