២៤ កញ្ញា ២០២១
១. លោក គន់ គីម ណែនាំដល់កងប្រតិបត្តិការរុករក និងសង្គ្រោះទាំង ១៦កង ឱ្យត្រៀម ២៤ម៉ោង នៅគ្រប់រាជធានី-ខេត្ត ដើម្បីសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង – ភ្នំពេញបុស្តិ៍
២. អាជ្ញាធរខេត្តសៀមរាប ចាប់បានរថយន្តដឹកទំនិញខុសច្បាប់១គ្រឿង ដែលបាននាំចូលជើងមាន់ក្លាសេជាង១ពាន់កេះ ស្មើនឹង ១៧ ១០០គីឡូក្រាម នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី – ថ្មីៗ
៣. កងទ័ពមួកខៀវកម្ពុជាប្រមាណ ៣០០ នាក់នឹងចាកចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលីនៅថ្ងៃទី១ ខែតុលា ខាងមុខនេះ – ខ្មែរថាមស៍
៤. អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Thae Song៖ ការអំពាវនាវរបស់កូរ៉េខាងត្បូងឱ្យបញ្ចប់សង្រ្គាមកូរ៉េ គឺលឿនរហ័សពេកហើយ ខណៈមិនមានអ្វីមកធានាបានថាវានឹងនាំទៅរកការបិទបញ្ចប់នយោបាយអរិភាពរបស់អាមេរិកចំពោះទីក្រុងព្យុងយ៉ាងនោះទេ – CNA
៥. សភា អាមេរិក អនុម័ត ថវិកា ១ ពាន់ លាន ដុល្លារ ដើម្បី ទិញ ប្រព័ន្ធ ការពារ មី ស៊ី ល Iron Dome ពី អុីស្រាអែល ខណៈពីរ ថ្ងៃ មុន បន្ទាប់ពី ការជំទាស់ ពី គណបក្ស ប្រជាធិបតេយ្យ បាន បង្ខំ ឱ្យ ក្រុម មេដឹកនាំ ដក វា ចេញពី ច្បាប់ ស្តីពី ការចំណាយ ដ៏ ធំ ទូលាយ មួយ – Reuters
